គណនីបណ្តាញសង្គម Twiiter របស់អ្នកនយោបាយ អ្នកជំនួញធំៗ ត្រូវគេ Hack «លួចចូលក្នុងគោលបំណង បោកប្រាស់»។ ក្នុងចំណោម គណនីដែលត្រូវ គេលួចចូល មាន គណនីរបស់អតីតប្រធានាធិបតី អូបាម៉ា បេក្ខភាពប្រធានាធិបតីអាមេរិក ចូបៃឌិន មហាសេដ្ឋី Mike Bloomberg មហាសេដ្ឋីWarren Buffett មហាសេដ្ឋី អាម៉ាហ្ស៊ូនJeff Bezos មហាសេដ្ឋីBill Gates …។
ក្រោយត្រូវគេហែកគណនីរបស់អ្នកនយោបាយ និងមហាសេដ្ឋី បានស្នើផ្ញើប្រាក់ ២ពាន់ដុល្លារ ចែកដល់គណនីBill Gates ចំនួនពីរ។ សារព័ត៌មាន AP បានផ្សាយថា ក្រុមហ៊ុន បណ្តាញសង្គម Twitter បានលុបចោល status ក្លែងក្លាយទាំងនោះភ្លាម ហើយចេញសេចក្តីប្រកាសបញ្ជាក់ការពិត។ សូមបញ្ជាក់ថាគណនីខាងលើបាន បានជួបបញ្ហា ប្រព័ន្ធការពារសម្ងាត់ ហើយក្រុមហ៊ុនបានរៀបចំឡើងវិញភ្លាមៗនោះដែរ។
រឿងអាស្រូវ ពាក់ព័ន្ធ ការរក្សារឿងសម្ងាត់លើកនេះគឺជាបញ្ហាធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ បណ្តាញសង្គមTwitter បានធ្វើឲ្យគណនីរបស់បុគ្គលល្បីៗនៅលើពិភពលោក រងផលប៉ះពាល់។ ប្រសិនបើមិនអាចគ្រប់គ្រងល្អនោះទេហេតុការណ៍បែបនេះនឹងបន្តកើតឡើងនាពេលអនាគតហើយកាន់តែអាក្រក់ជាងនេះ។
ជាមួយគ្នានេះដែរ ជំនួយការយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Joe Biden បានឲ្យដឹងថា គណនីបណ្តាញសង្គមTwitter ត្រូវបានចាកសោរ ហើយក្រុមការងារកំពុងតែទំនាក់ទំនងជាមួយ ក្រុមហ៊ុន Twitter ពីបញ្ហាខាងលើ។
ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយការបង្ហោះសារគណនីរបស់bitcoin ១ក្នុងចំណោមពីរ មានការទំនាក់ទំនងដល់ទៅ៣២០ លើក ហើយទទួលបានប្រាក់១១៣ ពាន់ដុល្លារ៕