រៀបចំពិធីបុណ្យខ្មោចឆ្កែក្លែងក្លាយ ប្រឆាំងការស៊ីសាច់ឆ្កែនៅកូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មាន SCMP ​នៅថ្ងៃទី ១៦ខែកក្កដា បានផ្សាយថា ​តាមលទ្ធផលស្រាវជ្រាវ កាលពីឆ្នាំ​២០១៧​,២០១៨ និង​២០១៩ មានពលរដ្ឋកូរ៉េខាងត្បូង ដល់ទៅ​៨០ ភាគរយមិនស៊ីសាច់ឆ្កែនោះឡើយ​។ ប៉ុន្តែក៏មានមនុស្សជាច្រើន​ប្រឆាំង ការហាមប្រាមស៊ីសាច់ឆ្កែ ដោយចាត់ទុកថា ជាការ ចុះចាញ់ចំពោះគំនាបលោកខាងលិច​។
នៅថ្ងៃទី​១៦ខែកក្កដា ជាថ្ងៃទី មួយ​ក្នុងចំណោម៣ថ្ងៃ« ថ្ងៃស៊ីសាច់ឆ្កែ»នៅកូរ៉េខាងត្បូង​​ មានបាតុកម្ម កើតឡើង ប្រឆាំង ការសម្លាប់សត្វឆ្កែយកទៅធ្វើម្ហូប។ តាមប្រពៃណីកូរ៉េខាងត្បូង ក្នុងរយៈពេល​៣ថ្ងៃនេះគឺជា ពេលវេលាក្តៅបំផុតនៅកូរ៉េខាងត្បូង​ ដូច្នេះមនុស្សជាច្រើន យល់ឃើញថា ការស៊ីសាច់ឆ្កែ ឬ ហូបស៊ុបមាន់ អាចជួយប៉ូវកម្លាំង​ ដើម្បីឆ្លងផុតរដូវក្តៅនេះ។
ក្រុមសកម្មជនសង្គម បានពាក់របាំងមុខរូបឆ្កែ ហើយ បានលើកស្លាកបដាអំពាវនាវ​ឲ្យមនុស្សគ្រប់រូបឈប់ស៊ីសាច់ឆ្កែ។ នៅទីក្រុងសេអ៊ូល​ក្រុមបាតុករ បានលើកស្លាកបដាថា «​គ្មានសត្វឆ្កែណាមួយនៅលើពិភពលោកសម្រាប់ធ្វើជាអាហារនោះឡើយ»។
ជាមួយគ្រានេះក្រុមបាតុករមួយក្រុមបានរៀបចំពិធីបុណ្យ​ខ្មោចសម្រាប់សត្វឆ្កែ ដោយមានទាំងសុំផ្កានិងរូបឆ្កែផងដែរ ។
ការស៊ីសាច់ឆ្កែមិនត្រូវបានហាមប្រាមនៅកូរ៉េខាងត្បូង នោះឡើយ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូង ដែលនិយមស៊ីដាច់ឆ្កែបានថយចុះយ៉ាងខ្លាំង ពិសេសគឺក្រុមយុវវ័យ​បានចាត់ទុកថា សាច់ឆ្កែមិនមែនជាមុខម្ហូប​ពិសេសនោះឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print