សារព័ត៌មាន SCMP នៅថ្ងៃទី ១៦ខែកក្កដា បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវ កាលពីឆ្នាំ២០១៧,២០១៨ និង២០១៩ មានពលរដ្ឋកូរ៉េខាងត្បូង ដល់ទៅ៨០ ភាគរយមិនស៊ីសាច់ឆ្កែនោះឡើយ។ ប៉ុន្តែក៏មានមនុស្សជាច្រើនប្រឆាំង ការហាមប្រាមស៊ីសាច់ឆ្កែ ដោយចាត់ទុកថា ជាការ ចុះចាញ់ចំពោះគំនាបលោកខាងលិច។
នៅថ្ងៃទី១៦ខែកក្កដា ជាថ្ងៃទី មួយក្នុងចំណោម៣ថ្ងៃ« ថ្ងៃស៊ីសាច់ឆ្កែ»នៅកូរ៉េខាងត្បូង មានបាតុកម្ម កើតឡើង ប្រឆាំង ការសម្លាប់សត្វឆ្កែយកទៅធ្វើម្ហូប។ តាមប្រពៃណីកូរ៉េខាងត្បូង ក្នុងរយៈពេល៣ថ្ងៃនេះគឺជា ពេលវេលាក្តៅបំផុតនៅកូរ៉េខាងត្បូង ដូច្នេះមនុស្សជាច្រើន យល់ឃើញថា ការស៊ីសាច់ឆ្កែ ឬ ហូបស៊ុបមាន់ អាចជួយប៉ូវកម្លាំង ដើម្បីឆ្លងផុតរដូវក្តៅនេះ។
ក្រុមសកម្មជនសង្គម បានពាក់របាំងមុខរូបឆ្កែ ហើយ បានលើកស្លាកបដាអំពាវនាវឲ្យមនុស្សគ្រប់រូបឈប់ស៊ីសាច់ឆ្កែ។ នៅទីក្រុងសេអ៊ូលក្រុមបាតុករ បានលើកស្លាកបដាថា «គ្មានសត្វឆ្កែណាមួយនៅលើពិភពលោកសម្រាប់ធ្វើជាអាហារនោះឡើយ»។
ជាមួយគ្រានេះក្រុមបាតុករមួយក្រុមបានរៀបចំពិធីបុណ្យខ្មោចសម្រាប់សត្វឆ្កែ ដោយមានទាំងសុំផ្កានិងរូបឆ្កែផងដែរ ។
ការស៊ីសាច់ឆ្កែមិនត្រូវបានហាមប្រាមនៅកូរ៉េខាងត្បូង នោះឡើយ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូង ដែលនិយមស៊ីដាច់ឆ្កែបានថយចុះយ៉ាងខ្លាំង ពិសេសគឺក្រុមយុវវ័យបានចាត់ទុកថា សាច់ឆ្កែមិនមែនជាមុខម្ហូបពិសេសនោះឡើយ៕