នាយករដ្ឋមន្ត្រីថៃ៖ ​បង្ហើប​ពី​គម្រោង​រុះរើ​រដ្ឋាភិបាល​ បន្ទាប់ពី​មន្ត្រី​សំខាន់ៗ​ មួយចំនួន លាលែង​ពី​តំណែង​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីម្នាក់ និងរដ្ឋមន្ត្រីសំខាន់ៗដែលទាក់ទងវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ បានលាលែងពីតំណែងរៀងៗខ្លួននោះ នៅថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានបង្ហើបពីគម្រោងរុះរើរដ្ឋាភិបាលរបស់លោកដោយលោកប្រាយុទ្ធ សង្កត់ធ្ងន់ថា ក្រៅពីមន្ត្រីក្នុងជួរបក្សកាន់អំណាចកម្លាំងប្រជារាស្ត្រ លោក ប្រាយុទ្ធ ក៏សម្លឹងមើលបេក្ខជនខាងក្រៅដើម្បីបំពេញសមាសភាពរដ្ឋាភិបាលថ្មី ស្របពេលរដ្ឋាភិបាលរបស់លោកកំពុងរកផ្លូវអូសថៃចេញពីវិបត្តិ COVID-19

សូមជម្រាបថា ចំពោះមន្រ្តីដែលបានលាលែងចេញពីដំណែងខាងលើនេះ រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច  Somkid Jatusripitak, លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Uttama Savanaya, លោករដ្ឋមន្ត្រីថាមពល Sontirat Sontijirawong, លោករដ្ឋមន្ត្រីត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ Suvit Maesincee និងអគ្គលេខាធិការរងការិយាល័យនាយករដ្ឋមន្ត្រី Kobsak Pootrakul បានលាលែងពីតំណែងជាបន្តបន្ទាប់នៅថ្ងៃទី១៥ និងទី១៦ ខែកក្កដា ដោយឧបនាយករដ្ឋមន្ត្រី Somkid និងរដ្ឋមន្ត្រីទាំងបី ត្រូវបានចាត់ទុកជាក្រុមការងារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល

បើតាមកាសែតបាងកកប៉ុស្តិ៍របស់ថៃ និយាយថា ពីខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានទទួលយកលាលែងពីតំណែងរបស់ថ្នាក់ក្រោមលោក ហើយលោកបានអះអាងថា លោកមិនមានសម្ពាធអ្វីឡើយក្នុងការរៀបចំសមាសភាពរដ្ឋាភិបាលថ្មី ដោយលោកគ្រោងបញ្ចេញបញ្ជីឈ្មោះថ្មីនៅខែក្រោយនេះ

លោកប្រាយុទ្ធ ក៏សារភាពថា លោកបានទាក់ទងបុគ្គលជាច្រើនដើម្បីបំពេញបញ្ជីក្រុមការងារសេដ្ឋកិច្ចជាថ្មីក្នុងការស្រោចស្រង់ប្រទេសពីជំងឺ COVID-19 ព្រមទាំងសមាសភាពរដ្ឋមន្ត្រីឯទៀត ខណៈការដោះដូរនឹងធ្វើឡើងឆាប់ៗ បន្ទាប់ពីបញ្ជីឈ្មោះអាចរួចរាល់នៅខែក្រោយនេះ លោកបញ្ជាក់បន្ថែមថា ខ្ញុំបានទាក់ទងមនុស្សមួយចំនួនឲ្យចូលរួមក្នុងរដ្ឋាភិបាល ប៉ុន្តែពួកគេមិនទាន់ផ្ដល់ចម្លើយតបវិញឡើយនេះជាការលើកឡើងរបស់លោក ប្រាយុទ្ធ ដែលបង្ហាញការសោកស្ដាយចំពោះការចាកចេញរបស់មន្ត្រីរបស់លោកដែលធ្វើការជាមួយគ្នា

​​មេដឹកនាំថៃរូបនេះ អះអាងទៀតថា ការលាលែងរបស់មន្ត្រីគ្រាក់ៗនេះ តាមពិតទៅ ដើមចេញពីរឿងនយោបាយតែម្ដងដោយការលាលែងរបស់រដ្ឋមន្ត្រីខាងលើ ធ្វើឡើងក្រោយការរុះរើក្បាលម៉ាស៊ីនដឹកនាំបក្សកម្លាំងប្រជារាស្ត្រដែលមានសំឡេងច្រើនក្នុងសម្ព័ន្ធភាពចម្រុះដឹកនាំរដ្ឋាភិបាល ដ្បិតបក្សនេះមានសមាសភាពអ្នកនយោបាយមកពីក្រុមផ្សេងគ្នា ការបង្កើតក្បាលម៉ាស៊ីនដឹកនាំថ្មីក៏នាំឲ្យមានការលាលែងពេលនេះដើម្បីបើកផ្លូវឲ្យសមាជិកបក្សមកពីក្រុមផ្សេងទៀតដឹកនាំរដ្ឋាភិបាលម្ដង សព្វថ្ងៃ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ ប្រាវីតវង្សសុវណ្ណ ជាមេបក្សជំនួសលោក Uttama​

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានក្រោយដាក់ពាក្យលាលែង លោក Uttama លើកឡើងថា ក្រុមរបស់លោកឃើញពេលវេលានេះជាចំណុចសក្តិសមត្រូវដើរចេញ ដើម្បីឲ្យថៃឆ្ពោះទៅមុខ និងបន្ធូរសម្ពាធនយោបាយខ្លះ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print