សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យទីតាំងផលិតទឹកសម្រាប់សុខភាពដោយមិនទាន់បានត្រឹមត្រូវតាមស្តងដារ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងផលិតទឹកសម្រាប់ថែសុខភាពមួយកន្លែងយីហោ ខ្មែរអេកូតិចណូឡូជី ស្ថិតនៅតាមផ្លូវលំលេខ៤២ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញ វិទ្យាស្ថានស្តង់ដារកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឃើញថាផលិតពុំទាន់ត្រឹមត្រូវតាមស្តង់ដារ ។

ក្នុងប្រតិបត្តិការខាងលើ គឺមានការចូលរួមពីលោកវេជ្ជបណ្ឌិត ហេង ប៊ុនអុី ជំនាញឯកទេសសុខភាព សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ហើយក្រោយពីការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានដកហូតសម្ភារឬផ្លូវច្បាប់ណាមួយឡើយ គ្រាន់តែធ្វើការអប់រំដល់ម្ចាស់ទីតាំង ធ្វើយ៉ាងរក្សានូវអនាម័យល្អ ផលិតឲ្យបានត្រឹមត្រូវតាមស្តង់ដារ មានច្បាប់ត្រឹមត្រូវ ។

បើតាមម្ចាស់ទីតាំងបានឲ្យដឹងថា កន្លែងនេះគ្រាន់តែជាកន្លែងពិសោធន៍តេស្តទឹកទេ រីឯការផលិតនៅឯក្នុងខណ្ឌទួលគោក ទើបមន្ត្រីជំនាញបានយកទឹកផ្នែកខ្លះនៅទីតាំងសង្កាត់ចោមចៅ២ ដើម្បីទៅធ្វើតេស្តពិសោធន៍នៅទីតាំងផលិតធំ នៅក្នុងខណ្ឌទួលគោកជាបន្តទៀត ៕

...

ដោយសុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print