ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អុិនធឺណេតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ ពាន់លានដុល្លារ នៅទូទាំងពិភពលោក

ចែករំលែក៖

របាយការណ៍ផ្សេងៗបានប៉ាន់ប្រមាណថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ ពីហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអុិនធឺណេតរបស់ក្រុមហ៊ុន Facebookការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អុិនធឺណេតរបស់ក្រុមហ៊ុនFacebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខបើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនAnalysis Mason ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។
មួយភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាបក្រោមបាតសមុទ្របណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks សម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្សែកាបអុបទិក។កម្មវិធីទាំងនេះជួយឱ្យគេអាចចែកចាយអុិនធឺណេតដែលមានគុណភាពបានកាន់តែមានប្រសិទ្ធភាព ដូច្នេះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ នឹងអាចផ្គត់ផ្គង់សេវាអុិនធឺណេតរបស់ខ្លួនជូនទៅកាន់អតិថិជនបានកាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិចជាងមុន។
បើនិយាយចំពោះប្រទេសកម្ពុជាវិញ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអុិនធឺណេតរបស់ក្រុមហ៊ុន Facebook រួមមានដូចជា caching servers ឫ បណ្ដាញទូរគមនាគមន៍ edge networks ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កម្ពុជាតាមរយៈការអនុញ្ញាតឲ្យ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអុិនធឺណេតក្នុងស្រុក អាចតភ្ជាប់ទៅកាន់មាតិកា Facebook ពីបណ្ដាញផ្គត់ផ្គង់ដែលកាន់តែជិតជាងមុន។
កត្តានេះនឹងជួយឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក អាចកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អុិបធឺណេត ពីក្រៅប្រទេស ការចំណាយលើបណ្ដាញឆ្លងកាត់ ជួយឱ្យអ្នកប្រើប្រាស់អាចប្រើអុិនធឺណេតបានកាន់តែមានលំនឹង និងជួយឱ្យមានអ្នកប្រើអុិនធឺណេតកាន់តែច្រើនឡើង។
​របាយការណ៍ដដែលបានព្យាករណ៍ថា បើគិតចាប់ពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៤ កម្ពុជានឹងទទួលបាន អត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០ លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងផលិត​ផល​សរុបក្នុងស្រុក​​ (GDP) របស់ខ្លួនពីគម្រោងបណ្ដាញទូរគមនាគមន៍ edge network របស់ក្រុមហ៊ុនFacebook។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរកគម្រោងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអុិនធឺណេតនៅកម្ពុជា ពីព្រោះក្រុមហ៊ុននឹងបន្តប្ដេជ្ញា នាំយកសេវាអុិនធឺណេតដែលកាន់តែលឿនជាងមុន មកជូនប្រជាពលរដ្ឋបានប្រើប្រាស់ កាន់តែច្រើននាក់។
ខ្សែកាបក្រោមបាតសមុទ្រការវិនិយោគរបស់ក្រុមហ៊ុន Facebook លើគម្រោងខ្សែកាបក្រោមបាតសមុទ្រ នឹងជួយពង្រីកទំហំនៃការផ្គត់ផ្គង់ អុិនធឺណេតអន្តរជាតិកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនផ្គត់ផ្គងអុិនធឺណេត​ ​និងបង្កើនចំនួនអ្នកប្រើអុិនធឺណេត។ បើនិយាយចំពោះតំបនអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​ Facebook បានវិនិយោគទៅលើបណ្ដាញខ្សែកាប APG cable និង បណ្ដាញខ្សែកាប Southeast Asia Japan Cable 2 និងបណ្ដាញខ្សែកាប trans-Pacific cable ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលគ្រោងធ្វើក្នុងរយៈពេល ពីរ បី ឆ្នាំខាងមុខ។ បណ្តាញទូរគមនាគមន៍ Edge Networks ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ edge network ​ របស់ក្រុមហ៊ុន
Facebook ដែលរួមមានទីតាំងកំណត់​ប្រព័ន្ធ ចេញ–ចូលបណ្ដាញអ៊ិនធឺណិត(Points of Presence) និងកន្លែងរក្សាទុកទិន្នន័យផ្ទាល់ នឹងជួយចូលរួមគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់អុិនធឺណេតអាចចូលទៅកាន់មាតិកា Facebook ពីទីតាំងដែលកាន់តែជិតនឹងបណ្ដាញរបស់ពួកគេ។ គម្រោងនេះកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អុិនធឺណេតពីក្រៅប្រទេស និងការចំណាយលើបណ្ដាញឆ្លងកាត់ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អុិនធឺណេតក្នុងស្រុក និងផ្ដល់បទពិសោធន៍កាន់តែប្រសើរឡើងដល់ប្រជាពលរដ្ឋ។
របាយការណ៍នេះក៏បានឲ្យដឹងដែរថា ការវិនិយោគរបស់ក្រុមហ៊ុន​ Facebook លើបណ្តាញទូរគមនាគមន៍ edge network គួបផ្សំនិងបណ្ដាញផ្គត់ផ្គង់ពីអន្តរជាតិ នឹងធ្វើឱ្យការប្រើប្រាស់អុិនធឺណេតកើនឡើង ៩​ ភាគរយ នៅតាមបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។
បណ្ដាញទំនាក់ទំនង Open Transport Networks
ក្រុមហ៊ុន Facebook ក៏វិនិយោគលើបណ្តាញទំនាក់ទំនង Open Transport Networks (OTNx) ដែលមានបំពាក់ទៅដោយប្រព័ន្ធខ្សែកាបអុបទិកសម្រាប់ការចែកចាយបន្តពីបណ្ដាញកណ្ដាល (backhaul) សម្រាប់ប្រតិបត្តិករចែកចាយបណ្ដាញបន្ត។​ គម្រោង OTNx ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើន គុណភាពសេវាអ៊ិនធឺណិត បន្ថយតម្លៃសេវាអ៊ិនធឺណិតឱ្យកាន់តែសមរម្យ និងអនុញ្ញតឲ្យប្រជាពលរដ្ឋកាន់តែច្រើន មានលទ្ធភាពប្រើអ៉ីនធឺណិតបាន។
ក្រុមហ៊ុន Facebook​ កំពុងប្រើប្រាស់បច្ចេកវិទ្យាខ្សែកាបអុបទិក តាមរយៈបណ្តាញទំនាក់ទំនង OTNx ក្នុងប្រទេស ឥណ្ឌូនេស៊ី ប្រទេសអ៊ុយហ្គង់ដា ប្រទេសនីហ្សេរីយ៉ា និងប្រទេសអាហ្វ្រិកខាងត្បូង។ នៅឥណ្ឌូនេស៊ី គេរំពឹងថា បណ្តាញទំនាក់ទំនង OTNx ជួយឲ្យប្រជាពលរដ្ឋចំនួន ៩​ សែននាក់ អាចប្រើប្រាស់អ៊ិនធឺណិតនិង ផ្ដល់ចំនូលដល់សេដ្ឋកិច្ចជាតិឥណ្ឌូនេស៊ី ចំនួនជាង ៦ ពាន់លានដុល្លារ ពីចន្លោះឆ្នាំ ២០២០ និង ឆ្នាំ២០២៤។
លោក Robert Pepper ប្រធានផ្នែកគោលនយោបាយ និងគ្រប់គ្រងបណ្ដាញទំនាក់ទំនងជាសកល ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា៖ «ប្រព័ន្ធអ៊ិនធឺណិតដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ ​គឺកាន់តែមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងសម្របខ្លួនទៅនឹងរបៀបរស់នៅបែបថ្មី នាអំឡុងពេលដែលមានការរាតត្បាតជាសកលនៃវីរុសកូវីដ–១៩នេះ។ ការបំពេញនូវចន្លោះខ្វះខាតនៃប្រព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដើម្បីធានាឲ្យបានថា ប្រជាពលរដ្ឋទាំងឡាយ ទទួលបានព័ត៌មាន ការអប់រំ និងការថែទាំសុខភាព។»
លោក Pepper ក៏បានឲ្យដឹងទៀតថា៖ «នាអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Facebook បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងភាពជាដៃគូជាច្រើន ដើម្បីដោះស្រាយឧបសគ្គមួយចំនួនដែលរារាំងដល់ការពង្រីកបណ្ដាញអ៊ិនធឺណិត។ កាលពីពេលថ្មីៗនេះ យើងបានរៀបចំរបាយការណ៍ចំនួន ៣ ដើម្បីសិក្សាអំពី អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីគម្រោងវិនិយោគរបស់យើង នៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិកតំបន់អាស៊ីអាគ្នេយ៍ និង តំបន់អាមេរិកឡាទីន។ របាយការណ៍ទាំងនេះបានរកឃើញថា គម្រោងរបស់ពួកយើង នឹងផ្ដល់ចំណូលសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងតំបន់ទាំងអស់នោះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើគិតជារួម។»
របាយការណ៍នេះ ក៏បានចែកជូនដៃគូពាក់ព័ន្ធរបស់ក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជាផងដែរ ដែលរួមមានទាំងស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ ស្ថានទូតផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលអានរបាយការណ៍​ទាំងស្រុងតាមរយៈSub-Saharan Africa, ASEAN, Latin America.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print