ក្រសួងធម្មការ សម្រេចអោយបញ្ឈប់ការប្រើប្រាស់រថយន្ត ដែលបំពាក់ស្លាកលេខវត្តមិនត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ឈិត សុខុន សូមអោយព្រះមេគណ លោកប្រធានមន្ទីរធម្មការនិងសាសនា គ្រប់រាជធានី-ខេត្ត ផ្សព្វផ្សាយដល់គ្រប់វត្តអារាមអោយបញ្ឈប់ការប្រើប្រាស់រថយន្តដែលបំពាក់ស្លាកលេខវត្តមិនត្រឹមត្រូវ ។

នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងធម្មការ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ ថ្លែងថា កន្លងមកមានករណីប្រើប្រាស់ស្លាកលេខដោយដាក់ឈ្មោះវត្តនៅលើរថយន្ត ដែលផ្ទុយពីស្មារតីនៃអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ «ស្តីពី ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និង បំពាក់ស្លាកលេខសម្គាល់យានជំនិះ» ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ស្លាកលេខដែលច្នៃប្រឌិត ឬ តុបតែងបន្ថែមផ្ទុយពីស្លាកលេខចេញពីដោយក្រសួងសាធារណការនិងដឹកជញ្ជូន ។

ចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងធម្មការ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា ក្រោយពីប្រជាពលរដ្ឋ បានរិះគន់លើបញ្ហានេះ ផងដែរ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print