លោក​ កាន់​ ទ្រី​ និងក្រុមការងារមនុស្សធម៌របស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ចុះជួយស្ត្រីឆ្លងទន្លេ និងមានកូន៥នាក់ក្នុងបន្ទុក

ចែករំលែក៖

ខេត្តព្រៃវែង​៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០២០ ក្រោមកិច្ចការងារមនុស្សធម៌របស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក​ កាន់​ ទ្រី​ ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រៃវែង​ បានដឹកនាំសមាជិកក្រុម១៥៧ និងមានការចូលរួមពី សសយក ស្រុកបាភ្នំ ចុះទៅផ្ដល់អំណោយមនុស្សធម៌ដល់គ្រួសារលោកយាយ សៀង រុំ ដែលមានសមាជិក៥នាក់ក្នុងបន្ទុក ហើយកូនស្រីទើបឆ្លងទន្លេទៀត កំពុងតែជួបការលំបាកនិងខ្វះខាតជាខ្លាំង រស់នៅភូមិស្វាយប្រក្រា ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ សូមបញ្ជាក់ថា៖ លោក​ កាន់​ ទ្រី​ ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រៃវែង​ បានដឹកនាំសមាជិកក្រុម១៥៧ នាំអំណោយរួមមាន ៖ អង្ករ៥០kg មី១កេស ទឹកត្រី១យួរ ទឹកស៊ីអី១យួរ ប៊ីចេង១កញ្ចប់ ស្ករស១kg អំបិល១kg តែ១កញ្ចប់ ត្រីខ១យួរ សម្ភារៈសម្រាប់ទារកមួយឈុត សារ៉ុង២ និងថវិកា ១០០,០០០៛ ក្នុងនោះដែរ ខាងរដ្ឋបាលព្រៃឈើខេត្តព្រៃវែងបានផ្ដល់ឈើ ១៥x១៥ ប្រវែង៧ម ចំនួន៦ដើម ៥x១៥ ប្រវែង ១០ម ចំនួន១៥ដើម រនាបចំនួន ៣បាច់ ឬស្សីចំនួន ២០ដើម សម្រាប់សាងសង់ផ្ទះ ។ ក្នុងនោះ
សរុបថវិកាអស់ចំនួន ៦,២១០,០០០៛ ជាទឹកចិត្តសប្បុរស ខ្មែរជួយខ្មែរ ក្នុងប្រទេសសន្តិភាព ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print