ខេត្តរតនគិរី៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្រុកវើនសៃ បានចុះល្បាត និងស្ទាក់ចាប់ករណីបរបាញ់សត្វព្រៃខុសច្បាប់ក្នុងតំបន់ការពាររបៀងអភិរក្សជីវចម្រុះ ស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរី។
ក្នុងនោះក្រុមការងារបានពិនិត្យកន្លែងកើតហេតុជាក់ស្តែង ឃើញមាន អាវុធកែច្នៃប្រើរំសេវជាតិផ្ទុះ ចំនួន០២ដើម រំសេវមួយប្រអប់តូច គ្រាប់វាលកង មួយប្រអប់តូច និងឈ្លុស ចំនួន០២ក្បាល ក្តាន់ញ៉ែងចំនួន០១ក្បាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអង្គភាព មន្ទីរបរិស្ថានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។
មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា ៖ ជនសង្ស័យមានពីរនាក់គឺ ឈ្មោះ អាង ប៊ុន និងឈ្មោះ ពឺត ចិត្ត។ ដោយឡែកវត្ថុតាងសត្វព្រៃទាំងបីក្បាល ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង ហើយអាវុធកែច្នៃចំនួន០២ដើម រំសែវ០១ប្រអប់តូច និងគ្រាប់វាលកង ត្រូវបានយកមករក្សាទុកនៅមន្ទីរបរិស្ថានបណ្តោះអាសន្ន។ ចំណែកជនសង្ស័យទាំងពីរនាក់ខាងលើ មន្ទីរបានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធីច្បាប់៕
ដោយ៖ សិលា