ភ្នំពេញ៖ គួរអោយសង្វែគបំផុត ចំពោះការបាត់បង់ជីវិតជនរងគ្រោះដល់៤នាក់ និងរបួស៥នាក់ ក្នុងអណ្តាតភ្លើងត្រឹមមួយពព្រិចភ្នែក ។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើង នៅវេលាម៉ោងជិត៥និង១៣នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ គឺមានអគ្គិភ័យ បានត្របាក់ឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ ក៏មានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ចំពោះលទ្ធផលព័ត៌មានលម្អិតសមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះ ស្លាប់៤នាក់ របួស៥នាក់។តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា៖ មានអ្នកស្លាប់ ០៤នាក់ រួមមានឈ្មោះ
១. ម៉ៅ ស៊ីណាត ២២ឆ្នាំ ភេទប្រុស (កម្មករ)។
២. មុន មករា ១៨ឆ្នាំ ភេទប្រុស (កម្មករ)
៣. ឡាំ សេងហាវ ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ)
៤. ឡាំ គីមឡាង ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ)។
ចំណែកអ្នករបួសរួមមាន៖
១. ប្រាក់ ឡាំហុង ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល។
២. លី សឿង ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់)។
៣. ឡាំ សេងតាយ ១៩ឆ្នាំ ភេទប្រុស (កូន)។
៤. ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន)
៥. ប្រាក់ សេងគា ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់បញ្ជាក់ក្នុងរបាយការណ៍នៅឡើយ៕
ដោយ៖ សិលា