ប្រធានាធិបតីអ៉ីរ៉ង់ ព្យាករណ៍ថា៖ ប្រជាជនអ៉ីរ៉ង់ ៣៥លាននាក់ អាចនឹងឆ្លង COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប្រជាជនអ៉ីរ៉ង់ ចំនួន៣៥លាននាក់ ឬច្រើនជាង៣០ភាគរយ នៃប្រជាជនសរុបជាង៨០លាននាក់ អាចនឹងឆ្លង COVID-19 ខណៈអាជ្ញាធរកំពុងចាប់ផ្ដើមរឹតបន្តឹងវិធានការរឹតត្បិតឡើងវិញ នេះបើតាមការព្យារកណ៍របស់លោក ហាស្សាន់ រូហានី ប្រធានាធិបតីអ៉ីរ៉ង់ បានបញ្ជាក់កាលពីថ្ងៃសៅរ៍ទី១៨ ខែកក្កដាម្សិលមិញនេះ

បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បានថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសៅរ៍ថា៖ «យើងធ្លាប់បានវាយតម្លៃថាប្រជាជនអ៉ីរ៉ង់ ២៥លាននាក់អាចនឹងឆ្លង COVID-19 ប៉ុន្តែ នៅពេលនេះ យើងបានមើលឃើញពីលទ្ធភាពដែលប្រជាជនអ៉ីរ៉ង់ពី៣០ ដល់៣៥លាននាក់ឯណោះប្រហែលជា អាចនឹងឆ្លង COVID-19 »

លោកប្រធានាធិបតីអ៉ីរ៉ង់ បន្ថែមថា មនុស្ស ២០០,០០០នាក់ អាចនឹងត្រូវការព្យាបាលនៅមន្ទីរពេទ្យ នៅប៉ុន្មានខែខាងមុខទៀតនេះ។

ដោយឡែកបើតាមគេហទំព័រ worldometers អ៉ីរ៉ង់ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 ក្នុងតំបន់មជ្ឈិមបូព៌ានោះ បច្ចុប្បន្នប្រទេសមួយនេះ មានអ្នកឆ្លង COVID-19 ២៧១,៦០៦នាក់ ក្នុងនោះស្លាប់ ១៣,៩៧៩នាក់ និងជាសះស្បើយឡើងវិញ២៣៥,៣០០នាក់៕ដោយ៖ស តារា

Italian Red Cross’ agents wearing protective suit and mask register migrants rescued in the Mediterranean as they disembark from the Sea Watch NGO’s ship on February 27, 2020 in the port of Messina, Sicily. – Migrants are checked for COVID-19 as they disembark from the NGO Sea Watch in the port of Messina. (Photo by Giovanni ISOLINO / AFP)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print