ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង ជាប្រធានសាលាដំបូងខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
យោងតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងបានបញ្ជាក់ឲ្យដឹងថា៖ ១៖ លោក កែ សាខន ឧត្តមចៅក្រមថ្នាក់លេខ១ ជាប្រធានសាលាដំបូងខេត្តព្រៃវែង។
២៖ លោក កោ វណ្ឌី ឧត្តមចៅក្រមថ្នាក់លេខ៦ ជាប្រធានសាលាដំបូងខេត្តព្រះសីហនុ។
៣៖ លោក តុប ឈុនហេង ឧត្តមចៅក្រមថ្នាក់លេខ៦ ជាប្រធានសាលាដំបូងខេត្តក្រចេះ។
សូមអាននូវព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារដូចខាងក្រោម៖
...
ដោយ៖ សិលា