ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៩ កក្កដា រកឃើញមធ្យោបាយល្មើសចំនួន ៩៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
សូមរំលឹកថា៖ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៩៤០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ក្នុងរបាយការណ៍បន្តថា៖ ដោយឡែកក្នុងរយៈពេល១៩ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៩ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ២២,៧៧៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៦,៧២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
តាមរយៈរបាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៩ថ្ងៃ នៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី