តាមលទ្ធផលស្ទង់មតិរបស់បណ្តាញព័ត៌មានធំៗចំនួន២នៅអាមេរិក គឺWashington Post និង ABC News ចាប់តាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែកក្កដាបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិកដល់ទៅ៦០ភាគរយ មិនពេញចិត្ត
និងសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ កូវីដ១៩។
ការស្ទង់មតិខាងលើ ក្នុងពេលដែលអាមេរិក មានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ រហូតដល់ជាង៧ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង។ លទ្ធផលខាងលើបានបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ កិត្តិយស់របស់លោកត្រាំខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិត ។
ការគាំទ្រ លោកត្រាំ កាន់តែធ្លាក់ចុះ នៅក្នុងការស្ទង់មតិនានា ធ្វើឲ្យក្តីសង្ឃឹមបន្ត ដឹកនាំអាមេរិក ជាបន្តទៀតត្រូវបាត់បង់។ ក្រៅពីបញ្ហាកូវីដ១៩ នៅមានរឿងរ៉ាវជាច្រើនទៀត ដែលប៉ះពាល់ដល់ លោកត្រាំ ក្នុងនោះមានសៀវភៅរបស់ លោកចន ប៊ុលតុន និយាយពីសេតវិមាន ព្រមទាំងសៀវភៅរបស់ក្មួយស្រីនិយាយពី លោកត្រាំ ផងដែរ។
ជាមួយគ្នានេះការឃោសនាបោះឆ្នោតរបស់បេក្ខភាពទាំងពីររូប មិនអាចធ្វើទៅបានឡើយដោយសារតែការឆ្លងកូវីដ១៩ កើនឡើង។ កាលពីថ្ងៃទី១៨ ខែកក្កដា លោកត្រាំបានឃោសនាបោះឆ្នោត តាមទូរស័ព្ទជាលើកដំបូង ដោយមិនអាចប្រមូលផ្តុំគ្នាបាន៕
ដោយធីរីណា