ពលរដ្ឋអាមេរិក​៦០ភាគរយ មិនពេញចិត្តសកម្មភាពទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិ​របស់បណ្តាញព័ត៌មានធំៗចំនួន២នៅអាមេរិក គឺ​Washington Post និង ABC News ចាប់តាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី​១៥ ខែកក្កដា​បង្ហាញឲ្យឃើញថា ​ពលរដ្ឋអាមេរិកដល់ទៅ​៦០ភាគរយ មិនពេញចិត្ត

និងសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ កូវីដ១៩។
ការស្ទង់មតិខាងលើ​ ក្នុងពេលដែលអាមេរិក មានករណីឆ្លងកូវីដ​១៩ កើនឡើងខ្ពស់ រហូតដល់ជាង​៧ម៉ឺននាក់ ក្នុងរយៈពេល​២៤ម៉ោង។ លទ្ធផលខាងលើ​បាន​បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ កិត្តិយស់របស់លោកត្រាំ​ខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិត ។
ការគាំទ្រ លោកត្រាំ កាន់តែធ្លាក់ចុះ​ នៅក្នុងការស្ទង់មតិនានា ធ្វើឲ្យក្តីសង្ឃឹមបន្ត ដឹកនាំអាមេរិក ជាបន្តទៀតត្រូវ​បាត់បង់​។ ក្រៅពីបញ្ហាកូវីដ​១៩ នៅមានរឿងរ៉ាវជាច្រើនទៀត ដែលប៉ះពាល់ដល់ លោកត្រាំ ក្នុងនោះមានសៀវភៅ​របស់ លោកចន ប៊ុលតុន និយាយពីសេតវិមាន ​ព្រមទាំងសៀវភៅរបស់ក្មួយស្រី​និយាយពី​ លោកត្រាំ ផងដែរ​។
ជាមួយគ្នានេះការឃោសនាបោះឆ្នោតរបស់បេក្ខភាពទាំងពីររូប មិនអាចធ្វើទៅបានឡើយដោយសារតែការឆ្លងកូវីដ​១៩ កើនឡើង។ កាលពីថ្ងៃទី​១៨ ខែកក្កដា​ លោកត្រាំបានឃោសនាបោះឆ្នោត តាមទូរស័ព្ទជាលើកដំបូង ដោយមិនអាចប្រមូលផ្តុំគ្នាបាន៕

ដោយធីរីណា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print