ខេត្តកណ្ដាល៖ ជនសង្ស័យជាគណនេយ្យកររបស់ក្រុមហ៊ុនលក់ដីឡូត៍ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ យកលុយរបស់ក្រុមហ៊ុនដែលអតិថិជនបង់ថ្លៃទិញដីជាង៨ម៉ឺនដុល្លារគេចខ្លួនបាត់ស្រមោល កាលពីថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោ១៤និង១០នាទី.ចំណុចស្នាក់ការដីឡូត៍ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ៖ ជនសង្ស័យ ឃាត់ខ្លួនបានមានឈ្មោះ ឈ្មោះ.គ្រី ស៊ីណាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ.មុខរបរប្រធានផ្នែកគណនេយ្យ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។. ចំណែកជនរងគ្រោះឈ្មោះ.ស្រេង ណូរ៉ា ភេទប្រុស.អាយុ៤១ឆ្នាំជនជាតិខ្មែរ.មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុនNAY នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកវត្ថុតាងចាប់យកបានមាន៖ ទូរស័ព្ទដៃម៉ាកOPPO ១គ្រឿង.,ម៉ូតូម៉ាកគុបជ្រុង.ពណ៍ទឹកប្រាក់១គ្រឿង ។ ដោយឡែកលុយចំនួន៨៥,០០០ដុល្លារសហរដ្ឋអាមេរិកត្រូវបាត់បង់។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យជាប្រធានផ្នែកគណនេយ្យស្នាក់ការលក់ដីឡូត៍.បានយកលុយដែលអតិថិជនបង់ថ្លៃទិញផ្ទះរបស់ក្រុមហ៊ុនជាបន្តបន្ទាប់.ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែកក្តដាឆ្នាំ២០២០.បន្ទាប់ពីបានប្រាក់ហើយ ជនសង្ស័យក៏គេចខ្លួនបាត់ដោយទំនាក់ទំនងទៀតមិនបានទេ ។
លុះមកដល់ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០. ទើបជនរងគ្រោះរកជនសង្ស័យឃើញ ក៏នាំមកប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា.ខ្លួនបានបន្លំយកលុយរបស់ក្រុមហ៊ុនចំនួន៣២,៣១០ដុល្លារសហរដ្ឋអាមេរិក រួចទៅលេងល្បែងតាមអនឡាញចាញ់អស់។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាម នីតិវិធី៕
ដោយ៖ ស្អាង ជ័យ