ពលរដ្ឋអាល្លឺម៉ង់បើកពិធី«ជប់លៀងកូរ៉ូណា» ប៉ះទង្គិចគ្នាជាមួយប៉ូលិស ធ្វើឱ្យមនុស្ស​៣៩នាក់ត្រូវចាប់ខ្លួន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៣៩នាក់ដែរត្រូវបានចាប់ខ្លួន​ ពាក់ព័ន្ធនឹងការវាយប្រហារ គប់ដបទឹកទៅលើកម្លាំងប៉ូលិស នៅក្នុងពិធី«ជប់លៀង​កូរ៉ូណា»​ដែលមានការចូលរួមពីក្រុមយុវជនរាប់ពាន់នាក់ នៅកណ្តាលទីក្រុង ហ្វ្រង់ហ្វើត ប្រទេសអាល្លឺម៉ង់។
នៅក្នុងការប៉ះទង្គិចគ្នានោះ​ក៏មាន​មន្ត្រីប៉ូលិស​៥នាក់​រងរបួសដែរនាវេលាម៉ោង​៣ទៀបភ្លឺ​ ក្រោយពីកម្លាំងសន្តិសុខបានចូលទៅរារាំងរហូតមានការប៉ះទង្គិចគ្នានៅក្នុងតំបន់ Opera ក្នុងទីក្រុងហ្វ្រង់ហ្វើត។ តំបន់ខាងលើ​បានក្លាយជាទីតាំងសម្រាប់ពិធីជប់លៀងផ្សេងៗ ក្រោយក្លិបកម្សាន្ត​នានាត្រូវបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ស្នងការប៉ូលិសទីក្រុងហ្វ្រង់ហ្វើតលោក​Frankfurt Gerhard Bereswill បានឲ្យដឹងថា ពលរដ្ឋប្រមាណ​៣០០០នាក់ ភាគច្រើនជាយុវវ័យ​បានប្រមូលផ្តុំគ្នានៅទីលាន Opera ប៉ុន្តែនៅពេលមានការប៉ះទង្គិចគ្នាកើតឡើង​មានមនុស្សប្រមាណតែ​៥០០-៨០០នាក់ប៉ុណ្ណោះ​។
ហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើង ក្រោយពេលប៉ូលិស​បានទៅជួយដល់បុរសម្នាក់​ដែលត្រូវគេវាយហូរឈាមនៅក្នុងការឈ្លោះប្រកែកគ្នាមួយ។​ ​ប៉ុន្តែនៅពេលនោះក្រុមយុវជនដែលនៅទីនោះបែរជាវាយប្រហារទៅលើកម្លាំងប៉ូលិសទៅវិញ​ ដោយគប់ដបទឹកទៅលើកម្លាំងប៉ូលិស​។​ ប៉ូលិសក៏បានបន្ថែមកម្លាំង ហើយចាប់បានជនដៃដល់​៣៩​នាក់ក្នុងនោះមាន​ស្ត្រីម្នាក់ ។
ហេតុការណ៍ខាងលើកើតឡើងក្រោយរយៈពេល​១ខែ​ដែលមានអំពើហិង្សាកើតឡើងជាទ្រង់ទ្រាយធំនៅទីក្រុងSt​uttgart ពេលក្រុមជ្រុលនិយមវាយប្រហារប៉ូលិសដោយគប់ដុំថ្ម​ វាយប្រហារ​ហាងលក់ទំនិញ ឆក់ប្លន់កើតឡើង។ សកម្មភាពទាំងនោះកើតចេញពីបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសនេះ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print