តាមអ្នកសារព័ត៌មាន TTXVNដែលប្រចាំការនៅអាមេរិកកណ្តាលបានរាយការណ៍ព័ត៌មានថា កាលពីថ្ងៃទី២០ ខែកក្កដា ក្រសួងសន្តិសុខជាតិកូស្តា រីកាបានប្រកាសថា មានជនបរទេស៨នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនដល់ទៅ៣,៣តោនប្រភេទកូកាអុីននៅតំបន់សមុទ្រ Caribe របស់ប្រទេសនេះ។
ជាក់ស្តែងកាលពីថ្ងៃទី១៩ខែកក្កដា កម្លាំងការពារដែនសមុទ្រកូស្តារីកា បានសហការជាមួយកម្លាំងសន្តិសុខអាមេរិក និងកូឡំប៊ី ចាប់បានជនជាតិកូឡំុប៊ី៤នាក់ដែលដឹកជញ្ជូនទំនិញ៨៣កេស មានកូកាអុីនសរុប២.០៩៣ កញ្ចប់ ដោយក្នុងកញ្ចប់និីមួយៗមានទម្ងន់ ១គីឡូក្រាម នៅតំបន់សមុទ្រ នៃទីក្រុងCahuita។ កាលពីថ្ងៃទី១៨ខែកក្កដាកម្លាំងទាហានកូស្តារីកា ក៏ចាប់បានជនជាតិកូឡំុប៊ី៣នាក់ និងជនជាតិហុងគ្រីម្នាក់ដែលបានប្រើប្រាស់ទូកល្បឿនលឿនដឹកជញ្ជូនគ្រឿងញៀន១,២តោន។
កូស្តារីកា គឺជាប្រទេសដែលមានភូមិសាស្ត្រល្អ នៅកណ្តាលរវាងអាមេរិកខាងត្បូងនិងអាមេរិកខាងជើង ហើយប្រទេសនេះត្រូវបានគេចាត់ទុកថាជាឃ្លាំងស្តុកទំនិញ ឬក៏ជាទីតាំងកណ្តាលសម្រាប់ជួញដូរគ្រឿងញៀន ពីអាមេរិកខាងត្បូង ទៅកាន់អាមេរិកខាងជើងជាដើម។
ចាប់តាំងពីដើមឆ្នាំ ២០២០មកទល់ពេលនេះ កម្លាំងសន្តិសុខកូស្តារីកាចាប់បានគ្រឿងញៀនសរុបដល់ទៅ២៦,៥តោន។ ចំណែកឆ្នាំ២០១៩ គឺមានរហូដល់ទៅ៣៩តោន ៕
ដោយ៖ ធី រីណា