ឆេះអាសនៈបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ

ចែករំលែក៖

ភ្នំពេញ៖ ឆេះអាសនៈហុយទ្រលោមបណ្តាលភ្ញាក់ផ្អើរដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យនិងបាញ់ទឹកពន្លត់ទាន់ពេល។ ហេតុការណ៍ភ្ញាក់ផ្អើនេះបានកើតឡើងកាលពីម៉ោង៨ និង៣៥នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ១២០ ផ្លូវលំក្រុម១៦ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាម្ចាស់ផ្ទះមានឈ្មោះ ជ្រា ថន ភេទប្រុស អាយុ៤២ឆ្នាំស្នាក់នៅផ្ទះកើតហេតុ ផ្លូវលំក្រុម១៦ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពពីស្ត្រីម្នាក់ឈ្មោះ លឹម ម៉ៅ អាយុ៣២ឆ្នាំមានស្រុកកំណើត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាអ្នកបម្រើនៅផ្ទះនេះបានប្រាប់ថា មុនកើតហេតុនាងកំពុងតែធ្វើកិច្ចការផ្ទះនៅជាន់ក្រោមពេលនោះនាងបានឮសំលេងប្រជាពលរដ្ឋស្រែកប្រាប់ថាមានភ្លើងឆេះនៅបន្ទប់ជាន់ទី១ហើយបង្កអោយមានផ្សែងហុយទ្រលោមភ្លាមនោះនាងក៍ស្រែកអោយអ្នកជិតខាងជួយនិងនាំគ្នាយកជណ្តើរមកដាក់ឡើងតាមដំបូលខាងមុខនិងជួយអត្តរាគមន៍ដោយយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ចំនួន៥បំពង់ និងយកទឹកមកបាញ់ទឹកពន្កត់ផងទើបរលត់ទៅវិញ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ករណីបណ្តាលអោយមានអគ្គីភ័យឆាបឆេះអាសនៈនេះសង្ស័យម្ចាស់ផ្ទះអុចធូបចោលធ្វើអោយឆេះជើងធូបតែម្តងហើយក៍មានរថយន្តពន្លត់អគ្គីភ័យទៅជួយដែរតែមិនបានប្រើប្រាស់ទឹកបាញ់ទេព្រោះប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេល៕

image2

image3 (1)

image1 (1)

image4 (1)

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print