សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ អាយ​ធី​អែ​ហ្វ​ បាន​ចាប់កំណើត​ហើយ​ បន្ទាប់​ពី​ចែក​ឆ្នាំង​ចាន់​ជាមួយ​ដាប់​ប៊ែ​ល​យូ​ ធី​អែ​ហ្វ​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រោយ​ពី​មហា​គ្រូ​សារ​តេ​ក្វា​ន់​ដូ​WTF​ និង​ITF​ ដែល​បាន​ជ្រក​ក្រោម​ដំបូង​ខេ​មរ​ហ​ព័ន្ធ​តែ​មួយ​នោះ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​បាន​នាំ​គ្នា​កសាង​ស្នាដៃ​ស្ទើ​រាម​មិន​អស់នោះ​ក្នុង​ប្រ​ទេ​រស​កម្ពុជា​ ពួក​គេ​បាន​ដើរ​ដ​លោ់​ផ្លូវបំបែក​ គឺ​អស់​និស្ស័យ​រួមរស់​ជាមួយ​គ្នា​តទៅ​ទៀត​ ក៏​សម្រេច​ចែក​ឆ្នាំង​ចាន់​គ្នា​ ដើម្បី​កសាង​ អនាគត់​បង្កើត​ពុន​ចៅ​រៀងៗ​ខ្លួន​។​

srs

​ទន្ទឹម​និង​ការ​ប្រកាស​ជា​សាធារណ​ក្នុង​ការ​បង្កើត​ឡើង​នៅ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ អាយ​ធី​អេ​ហ្វ​ ដែល​ជា​ក្បាច់គុន​ដើម​របស់​ប្រទេស​កូរ៉េ​ខាងជើង​នេះ​ដែរ​ ដើម្បី​រក​ក្បាល់​ម៉ា​ស៊ី​ថ្មី​សម្រាប់​ដឹង​នាំ​ពួក​គេ​បន្ត​ទៅ​មុខ​ ដោយ​មាន​សមាជិក​ប្រតិបត្តិ​១១​នាក់​នា​អាណិត្ត​ទី​ឆ្នាំ​២០១៦​ដល់​២០២០​។​ មាន​ក្លិប​ចូលរួម​ចំនួន​២៣​ និង​កីឡាករ​កីឡាការិនី​៨០០​នាក់​ និង​មាន​អាជ្ញាក​ណ្ត​ល​២​នាក់​ គ្រូបង្វឹក​អន្តរជាតិ​ម្នាក់​។​

​ចំពោះ​ការ​បង្កើត​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ ITF​ ខាងលើ​មានការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​គណៈ​កម្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ទទួល​បានការ​គាំទ្រ​ពី​ស្ថានទូត​កូរ៉េ​ខាងជើង​ប្រចាំ​នៅ​កម្ពុជា​ក្នុង​នោះ​ អង្គ​មហាសន្និបាត​បាន​ប្រកាស​តែងតាំង​លោក​ អ៊ុ​ក​ រី​ ជា​ប្រធាន​សហព័ន្ធ​ លោក​អ៊ួ​ រតនា​ អនុប្រធាន​ លោក​ ហ៊ឹ​ម​ រី​ដា​ អនុប្រធាន​ លោក​ខូ​វ​ ឆាយ​ អនុប្រធាន​ លោក​បួន​ហ៊ីង​ សុធី​យ៉ា​ អគ្គលេខាធិការ​ លោក​ កៅ​ មក​រា​ អគ្គលេខាធិការ​រង​ លោកប៉ា​ល​ ជីវ័ន​ អគ្គ​ហេ​រញ្ញឹក​ លោក​ ស៊ឹ​ម​ សាន​ត្រា​លា​ សមាជិក​ លោក​ ឯម​ សុធា​រ័​ត្ន​ សមាជិក​ លោក​ធិ​ន​ សុ​គ​ន្ធី​ សមាជិក​ និង​លោក​ជា​ ចាន់​ឡា​ សមាជិក​។​

​ក្រោយ​ពី​ប្រកាស​នៅ​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ តេ​ក្វា​ន់​ដូ​ITF​ រួច​ លោក​ អ៊ុ​ក​ រី​ បាន​ឡើង​ប្តេ​ច​អាជ្ញា​ចិត្ត​ ចំពោះ​សមាជិក​របស់​ ដោយ​សន្យា​ថា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​នា​អាណិត្ត​ថ្មី​នេះ​ លោក​សង្ឃឹមថា​និង​មាន​យុទ្ធ​វែង​ឬ​ក៏​ខ្លី​ទៅ​តាម​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​ ខិតខំ​រួម​គ្នា​ធ្វើ​យ៉ាង​ឲ្យ​សហព័ន្ធ​ កីឡា​តេ​ក្វា​ន់​ដូ​ ITF​ មានការ​ចូលរួម​ពី​មហាជន​។​ ក្នុង​សា​ហ​ព័ន្ធ​ក៏​មាន​ទិស​ដៅ​យុទ្ធ​ បណ្តុះបណ្តាល​កីឡាករ​កីឡាការិនី​វ័យក្មេង​និង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​និង​កៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំៗ​។​

​នៅ​ក្នុង​ពិធី​ប្រកាស​បង្កើត​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ថ្មី​នេះ​ លោក​ កែវ​ រ៉េ​មី​ រដ្ឋ​លេខា​ធិ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធានកិត្តិយស​ មាន​ប្រសាសន៍​ថា​ កីឡា​តេ​ក្វា​ន់​ដូ​ គឺជា​ក្បាច់គុន​ដើម​របស់​ប្រជាជន​កូរ៉េ​ខាង​ ជើង​ដ៏​ពិត​ប្រដក​។ អតីត​ជើងឯក​កីឡា​តេ​ក្វា​ន់់​ដូ​ITF​នៅ​សហរដ្ឋ​មេ​រិ​ក​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ហាត់​ក្បាច់គុន​ទាមទា​ដាច់ខាត​គឺ​គោរព​វិន័យ​ មាន​សុជីវធម៌​ ពីព្រោះ​ការ​ហាត់​កីឡា​មិន​ត្រឹម​អាច​ការពារ​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​យើង​បាន​ទាំង​សុខភាព​ល្អ​ទៀត​ផង​៕

srs (3)

srs (1)

srs (2)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print