ក្មេងទំនើងគប់កញ្ចក់ឡានយ៉ាងអនាធិបតេយ្យ ហាក់ចង់សាកសមត្ថភាព អធិការស្រុកបាទីទើបមកកាន់តំណែងថ្មី ឯអ្នកធ្វើដំណើរស្ថិតក្នុងភាពភ័យខ្លាច

ចែករំលែក៖

ខេត្តតាកែវ៖ ពិតជាសាហាវមែន ! ខណៈដែលមានក្មេងទំនើងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឡានអ្នកធ្វើដំណើរលើផ្លូវទាំងកណ្តាលយប់យ៉ាងអនាធិបតេយ្យ ធ្វើឱ្យអ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរផ្លូវជាតិលេខ២ មានការព្រួយបារម្ភ និងភិតភ័យជាខ្លាំង ឬមួយក៏ក្មេងទំនើងទាំងនោះចង់សាកសមត្ថភាព លោកអធិការនគរបាលស្រុកបាទីដែលទើបមកកាន់តំណែងថ្មីទេដឹង ?

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋសង្ឃឹមថា លោកវរសេនីយ៍ ឆាយ កែវមុន្នី អធិការស្រុកបាទីដែលទើបមកកាន់តំណែងថ្មី មេត្តាជួយមានវិធានការផង និងសូមវែកមុខក្មេងទំនើងទាំងនោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា មានគណនីហ្វេសប៊ុកមួយឈ្មោះ « Bong Vy Tk» បានសរសេរថា «កំពុងតែអត់លុយផង អាសំណព្វត្រូវក្មេងទំនើងនៅបាទីគប់បែកកញ្ចក់ទៀត កម្មមែន» ។

តាមការអះអាង គឺហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានលួចបង្ហើបប្រាប់ឱ្យដឹងថា នៅលើផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ចាប់ពីព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមក គឺឱ្យតែយប់ឡើង សម្បូរក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នា និងធ្វើសកម្មភាពពួនស្ទាក់ គប់រថយន្តអ្នកធ្វើដំណើរជាញឹកញាប់ណាស់ តែមិនដែលឃើញសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទេ ដោយមិនដឹងថាក្រុមក្មេងទំនើងទាំងនោះឆ្លាតជាងសមត្ថកិច្ច ឬក៏សមត្ថកិច្ចអសមត្ថភាពនោះទេ ។

ជុំវិញបញ្ហានេះដែរ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកវរសេនីយ៍ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសុំការបញ្ជាក់បន្ថែម តែពេលខលចូលហើយ លោកបានចុចបិទទូរស័ព្ទ ផ្តាច់វិញ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print