អឺរ៉ុប៖ក្រោយកិច្ចពិភាក្សាយ៉ាងតានតឹងនៅទីក្រុង Brussels ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបបានឈានដលកិច្ចព្រមព្រៀង ស្តីពីមូលនិធីមានទឹកប្រាក់ដល់ទៅ ៧៥០ ពាន់លានអឺរ៉ូដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសជាសមាជិក ក្រោយរងផលប៉ះពាល់ដោយសារកូវីដ១៩។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Charles Michel បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ ពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់អឺរ៉ុបទាំងមូល ក្នុងពេលប្រទេសទាំងអស់ត្រូវការជាចំបាច់ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួន។
លោកCharles Michel បានប្រកាសនៅក្នុងសន្និសីទកាសែតនាថ្ងៃទី២១ខែកក្កដា ថា«យើងធ្វើបានហើយ អឺរ៉ុបពិតជាខ្លាំង! អឺរ៉ុបបានឯកភាពគ្នា។ កិច្ចពិភាក្សាកន្លងមកពិតជារឿងដ៏លំបាកសម្រាប់អឺរ៉ុបទាំងមូល តែយើងបានឆ្លងផុត«។
កិច្ចពិភាក្សា ស្តីពីមូលនិធីសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី១៧ខែកក្កដា មកទល់ថ្ងៃទី២១ខែកក្កដា ទើបឈានដល់កិច្ចព្រមព្រៀង។ កិច្ចប្រជុំពិភាក្សាខាងលើមានរយៈពេលយូរបំផុតរបស់អឺរ៉ុប។
ក្នុងចំណោមប្រាក់ទាំងនោះ មាន៣៩០ពាន់លានអឺរ៉ូគឺជាប្រាក់ជំនួយ គឺបានធ្លាក់ចុះពីគម្រោងពេលដំបូងមានដល់ទៅ៥០០ពាន់លានអឺរ៉ូ ។ អឺរ៉ុបរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតកូវីដ១៩ បានធ្វើឲ្យប្រទេសក្នុងត្រូវប្រកាសអាសន្ន បិទព្រំដែន ខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង ៕