ប្រធានរដ្ឋសភាហ្វីលីពីន បានអំពាវនាវឲ្យបើកការស្រាវជ្រាវ ពីការស្លាប់របស់អ្នកទោសគ្រឿងញៀន ៩នាក់ដែលមានទោសធ្ងន់ អាចបន្លំធ្វើជាស្លាប់ដើម្បីចេញពីគុក។ ក្រុមជនល្មើទាំង៩នាក់ខាងលើ គឺជាមេក្លោងជួញដូរគ្រឿងញៀន មានទ្រព្យសម្បត្តិច្រើន ត្រូវបានគេដឹងថា បានស្លាប់ដោយកូវីដ១៩។ អ្នកទោសកម្រិតធ្ងន់ខាងលើបានឃុំខ្លួននៅក្នុងគុកNew Bilibid ដែលមានអ្នកយាមយ៉ាងតឹងតែងបំផុត។ ក្នុងចំណោមអ្នកទោសទាំងនោះ មានម្នាក់ធ្លាប់ជាសាក្សីដ៏សំខាន់ នៅក្នុងសកម្មភាពប្រឆាំង សភាជិកសភាមកពីគណបក្សប្រឆាំង។
ជនល្មើសទាំង៩ នាក់ខាងលើ ក្រោយការស្លាប់ សាកសពត្រូវបានបូជា ភ្លាមដោយមិនឆ្លងកាត់ការធ្វើកោសល្យវិច័យនោះឡើយ។ ទាំងនោះបានបង្កឲ្យមានការមន្ទិលសង្ស័យថាជាការលួចចេញពីគុក ដោយមានការចូលរួមពី អ្នកគ្រប់គ្រង ផងដែរ។ កន្លងមក មន្ទីរឃុំឃាំង New Bilibid ធ្លាប់មានរឿងអាស្រូវ ពុករលួយ ជួយដល់អ្នកទោសល្បីៗមានទ្រព្យសម្បត្តិច្រើន លួចចេញពីគុកយ៉ាងងាស្រួលបំផុត ។
ប្រធានព្រឹទ្ធសភាលោក Vicente Sotto III បានថ្លែងនៅថ្ងៃទី ២០ ខែកក្កដាថា មានហេតុផលជាច្រើនដែលយើងត្រូវតែស្រាវជ្រាវករណីខាងលើ។ ហេតុអ្វីបានការស្លាប់ទាំងនោះមិនត្រូវបានធ្វើកោសល្យវិច័យ ហើយសាច់ញាតិទទួលបានដំណឹងដែរឬទេ និងសំណួរជាច្រើនទៀតមិនទាន់មានចំឡើយសមស្រប់។
ចំណែកប្រធាននាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលកែប្រែហ្វីលីពីនលោកGerald Bantag បានបដិសេធបំភ្លឹ រាល់ករណីស្លាប់របស់អ្នកទោសឡើយ ដោយនោះជារឿងសម្ងាត់របស់មន្ទីរឃុំឃាំង។