សង្ស័យមេក្លោងជួញដូរគ្រឿងញៀន​៩នាក់នៅហ្វីលីពីនបន្លំធ្វើស្លាប់ដោយកូវីដ១៩​ដើម្បីចេញពីគុក

ចែករំលែក៖

ប្រធានរដ្ឋសភាហ្វីលីពីន បានអំពាវនាវឲ្យបើកការស្រាវជ្រាវ ពីការស្លាប់​របស់អ្នកទោសគ្រឿងញៀន ៩នាក់ដែលមានទោសធ្ងន់​ អាចបន្លំធ្វើជាស្លាប់​ដើម្បីចេញពីគុក​។ ក្រុមជនល្មើទាំង​៩នាក់ខាងលើ គឺជាមេក្លោងជួញដូរគ្រឿងញៀន មានទ្រព្យសម្បត្តិច្រើន ​ត្រូវបានគេដឹងថា បានស្លាប់ដោយកូវីដ​១៩។ អ្នកទោសកម្រិតធ្ងន់ខាងលើ​បានឃុំខ្លួននៅក្នុងគុកNew Bilibid ដែលមានអ្នកយាមយ៉ាងតឹងតែងបំផុត​។ ក្នុងចំណោមអ្នកទោស​ទាំងនោះ មានម្នាក់ធ្លាប់ជាសាក្សី​ដ៏សំខាន់ នៅក្នុងសកម្មភាពប្រឆាំង សភាជិកសភាមកពីគណបក្សប្រឆាំង​។
ជនល្មើសទាំង​៩ នាក់ខាងលើ ក្រោយការស្លាប់ សាកសពត្រូវបានបូជា ភ្លាមដោយ​មិនឆ្លងកាត់ការធ្វើកោសល្យវិច័យនោះឡើយ​។ ទាំងនោះបានបង្កឲ្យមានការមន្ទិលសង្ស័យថា​ជាការលួចចេញពីគុក​ ដោយមានការចូលរួមពី អ្នកគ្រប់គ្រង ផងដែរ​។ កន្លងមក មន្ទីរឃុំឃាំង New Bilibid ធ្លាប់មានរឿងអាស្រូវ ពុករលួយ ជួយដល់អ្នកទោសល្បីៗមានទ្រព្យសម្បត្តិច្រើន លួចចេញពីគុកយ៉ាងងាស្រួលបំផុត ។
ប្រធានព្រឹទ្ធសភាលោក Vicente Sotto III បានថ្លែងនៅថ្ងៃទី ២០ ខែកក្កដាថា មានហេតុផលជាច្រើនដែលយើងត្រូវតែ​ស្រាវជ្រាវករណីខាងលើ។ ហេតុអ្វីបានការស្លាប់ទាំងនោះ​មិនត្រូវបានធ្វើកោសល្យវិច័យ ហើយសាច់ញាតិទទួលបានដំណឹងដែរឬទេ​ និងសំណួរជាច្រើនទៀតមិនទាន់មានចំឡើយសមស្រប់។
ចំណែកប្រធាននាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលកែប្រែហ្វីលីពីនលោក​Gerald Bantag បានបដិសេធ​បំភ្លឹ រាល់ករណីស្លាប់របស់អ្នកទោសឡើយ​ ដោយនោះជារឿងសម្ងាត់របស់មន្ទីរឃុំឃាំង​។

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print