ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង តូតាល់ នៅពេលនេះបានអនុវត្ត តាមច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប។ ទាំងនោះហើយអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើសកម្មភាពនៅគ្រប់ប្រទេសទាំងអស់ របស់សហគមន៍អឺរ៉ុប ក្រោមលក្ខខណ្ឌច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប។
ក្រុមហ៊ុន Total SA បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Total SE ក្រោយបញ្ចប់បែបបទចុះបញ្ជីជាមួយអង្គការពាណិជ្ជកម្ម នៅ Nanterre ប្រទេសបារាំងកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ ដោយក្លាយជាក្រុមហ៊ុន អឺរ៉ុប។
កន្លងមកការកែប្រែច្បាប់ បែនេះ ត្រូវបានក្រុមហ៊ុន Airbus និង Constellium អនុវត្តជាក្រុមហ៊ុន របស់សហគមន៍អឺរ៉ុប។
អគ្គនាយកក្រុមហ៊ុន តូតាល់លោក Patrick Pouyanné បានបញ្ជាក់ថា«ពិតជារឿងដ៏ល្អក្នុងពេលក្រុមហ៊ុនធំៗនៅក្នុងតំបន់អឺរ៉ុបបានបង្ហាញពីទំនុកចិត្ត នៅក្នុងសហគមន៍អឺរ៉ុប។
ក្រុមហ៊ុន SA គឺជាក្រុមហ៊ុនប្រេងជាតិរបស់បារាំង ដែលជាក្រុមហ៊ុន១ក្នុងចំណោម ក្រុមហ៊ុនទាំង៦ ដែលធំបំផុតនៅលើពិភពលោក។ ក្រុមហ៊ុននេះមានទីតសាំងនៅស្រុកLa Défense ភាគខាងលិចទីក្រុងបារីស។ ក្រុមហ៊ុននេះមានសាខាជាច្រើននៅបណ្តាប្រទេសជុំវិញពិភពលោក៕