រដ្ឋាភិបាល​ថៃ៖ ​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​កាត់បន្ថយ​បន្ទុក​របស់​រដ្ឋ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋាភិបាល​ថៃ បាន​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង ។នេះបើតាមការអះអាងពីអ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ លោក Taweesilp Visanuyothin ។

​លោក Taweesilp Visanuyothin បានបញ្ជាក់ថា ខ្ទង់ចំណាយ​ជា​មធ្យម​លើ​ការ​ស្នាក់នៅ​រយៈពេល​១៤​ថ្ងៃ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រដ្ឋ មាន​ប្រមាណ ១៤ ០០០ បាត ឬ ៤៤០​ដុល្លារ​។ នេះ​គឺ​មិនទាន់​គិត ថ្នាំសង្កូវ​ឡើយ ​។ ដោយសារតែ​អ្នក​ត្រលប់​មកវិញ​កើនឡើង ទីកន្លែង​ច្រើន​ទៀតនឹងត្រូវ​រៀបចំ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​រដ្ឋ ដែល​បានដាក់​បន្ទុក​ខ្លាំង​លើ​ការចំណាយ​របស់​រដ្ឋាភិបាល​។ នេះ​បើ​ការចុះផ្សាយ​របស់​កាសែតបាងកក​ប៉ុស្តិ៍​។

​លោក Taweesilp និយាយបន្ថែមថា មកទល់ពេលនេះ ពលរដ្ឋ​ថៃ​ជាង​៦​ម៉ឺន​នាក់ បាន​វិល​ត្រលប់​មកកាន់​ប្រទេស​កំណើត​វិញ​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែលមាន​លទ្ធភាព​បង់ថ្លៃ ហើយ​ស្នាក់នៅ​សណ្ឋាគារ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។

​ទាក់ទិន​ជើងហោះហើរ​ដឹក​ពលរដ្ឋ​ថៃ​ពី​បរទេស​មក​ប្រទេស​កំណើត​វិញ វេជ្ជបណ្ឌិត Taweesilp លើកឡើងថា រដ្ឋាភិបាល​ថៃ​បានសម្រេច​ចិត្ត​បង្កើន​កូតា​ពី​២០០​នាក់ ទៅ​៦០០​នាក់​ក្នុង​មួយថ្ងៃ ព្រោះតែ​តម្រូវ​ការកើនឡើង​។

សូមជម្រាបថា ​ពាក់ព័ន្ធ​កង្វល់​ពលរដ្ឋ​ថៃ​ជុំវិញ​រឿង​ថា អ្នកការទូត​បរទេស​ស្នាក់នៅ​អគារ​ខុន​ដូ​នោះ មន្ត្រី​អ្នកនាំពាក្យ ក៏បានអះអាងថា៖ ក្រសួងការបរទេស​ថៃ បានស្នើ​សុំ​ឲ្យ​គ្រប់​ស្ថានទូត​ទាំងអស់​ក្នុងប្រទេស​ថៃ ធានាថា មន្ត្រី​ទូត​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល​ត្រឹមត្រូវ​។

​គួរបញ្ជាក់ថា បើគិត​ត្រឹម​ថ្ងៃទី ២១ ខែកក្កដានេះ ប្រទេស​ថៃ រាយការណ៍​ករណី​ឆ្លង​សរុប ៣២៥០​ករណី ក្នុងនោះ​ជាសះស្បើយ ៣០៩៦​នាក់ហើយ​អ្នក​ស្លាប់មាន ៥៨​នាក់​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print