ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញនារីវ័យក្មេងម្នាក់ដេកស្លាប់នៅកណ្ដាលថ្នល់ មិនដឹងថាជារឿង គ្រោះថ្នាក់ចរាចរ ឬជាករណីឃាតកម្មនោះទេ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៥ និ៥០នាទី ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នៅចំណុចផ្លូវ៥០ម៉ែត្រថ្មី ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមតសមត្ថកិច្ចបានឲ្យដឹងថាសពនារីវ័យក្មេងរូបនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែលជា២០ឆ្នាំ សម្បុរស ស្លៀកខោខូវប៊យជេីងខ្លី ពណ៌ខៀវ ពាក់អាវពណ៌ខ្មៅ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានធ្វេីដំណេីរកាត់តាមបណ្ដោយផ្លូវ៥០ម៉ែត្រថ្មី ក្នុងទិសដៅពីត្បូងទៅជេីង ខណៈពេលនោះក៏ប្រទះឃើញនារីវ័យក្មេងដេកស្លាប់នៅលើថ្នល់ រួចបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ដេីម្បីឱ្យសមត្ថកិច្ចត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យមើលថាតើជារឿងគ្រោះថ្នាក់ចរាចរណ៍ឬក៏ជារឿងឃាតកម្ម។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញកោសល្យវិច្ច័យចុះមកពិនិត្យនិងស្រាវជ្រាវបន្តរួចបានប្រគល់សពឲ្យទៅរថយន្តសាម៉ុយយកទៅតម្កល់ទុកវត្តទឹកថ្លារង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ