ដេកស្លាប់នៅលេីថ្នល់​ សង្ស័យ​គ្រោះថ្នាក់​ចរាចរណ៍​ឬឃាតកម្ម

ចែករំលែក៖

​ភ្នំពេញ​៖ ប្រជាពលរដ្ឋប្រទះឃើញ​នារី​វ័យក្មេង​ម្នាក់​ដេកស្លាប់​នៅ​កណ្ដាល​ថ្នល់ មិនដឹងថា​ជា​រឿង គ្រោះថ្នាក់ចរាចរ ឬជា​ករណី​ឃាតកម្ម​នោះទេ បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ។

​ហេតុការណ៍នេះកើតឡើងនៅម៉ោង ៥ និ​៥០​នាទី ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០នៅចំណុច​ផ្លូវ​៥០​ម៉ែត្រ​ថ្មី​ ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សមតសមត្ថកិច្ចបានឲ្យដឹងថាសពនារីវ័យក្មេងរូបនេះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​វ័យ​ប្រហែលជា​២០​ឆ្នាំ​ សម្បុរ​ស ​ស្លៀកខោ​ខូវប៊យ​ជេី​ង​ខ្លី ពណ៌​ខៀវ ពាក់អាវ​ពណ៌​ខ្មៅ ។​

​ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​គាត់​បាន​ធ្វេី​ដំណេី​រ​កាត់​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ថ្មី ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេី​ង ខណៈពេល​នោះ​ក៏​ប្រទះឃើញ​​នារី​វ័យក្មេង​​ដេកស្លាប់​នៅលើ​ថ្នល់ រួចបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មកដល់​កន្លែងកើតហេតុ ដេី​ម្បី​ឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ ​និងធ្វើកោសល្យវិច្ច័យមើលថា​តើ​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ឬក៏​ជា​រឿង​ឃាតកម្ម​។​

​បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​​ទាក់ទង​ទៅខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ចុះមក​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ត​រួច​បានប្រគល់​សព​ឲ្យ​ទៅ​រថយន្ត​សា​ម៉ុ​យ​យកទៅ​តម្កល់ទុក​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print