រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បិទ សិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បិទ សិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ រៀបចំដោយ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
អង្គសិក្ខាសាលា ក៏មាន វត្តមានអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួង ព័ត៌មាន។
សូមជម្រាបថា៖ សិក្ខាសាលាដែលបានដំណើរការមកអស់ពេល២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតី បង្កើនសមត្ថភាព យល់ដឹង បង្កើនគំនិត ច្នៃប្រឌិត ភាពជឿជាក់ ស្គាល់ពីទេពកោសល្យពិតរបស់ខ្លួន ដើម្បីប្រើប្រាស់ជា ចំណេះដឹង ក្នុងការអភិវឌ្ឍ ជាពិសេសចំណេះដឹងទៅលើផ្នែកហិរញ្ញវត្ថុ និង បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃ ក្រសួងព័ត៌មាន៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print