មនុស្ស៣នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចារាចរណ៍នៅស្រុក ព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈមនុស្ស០២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុចំណែកម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ថត់មួយកាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៤០៧ និង០៤០៨ ឋិតនៅភូមិរហាលប្រហែលជា២,៥០០ម៉ែត្រ ឃុំរហាល ស្រុកព្រះនេត្រព្រះ។
មន្រ្តីនគរបាលចរាចរណស្រុកព្រេះនេត្រព្រញបានឲ្យដឹងថាជនរងគ្រោះទាំង៣នាក់ មាន០១/-ឈ្មោះ យ៉ត សុកាន់យ៉ាភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ,០២/-ឈ្មោះអួង វិសាល ភេទប្រុសអាយុ ២២ ឆ្នាំនៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ,០៣/-ឈ្មោះសឿត ជីវិត ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ។
ប្រភពដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដា MSX ពណ៌ស ពាក់ស្លាក លេខ ប.មានជ័យ. 1Q-2690 បើកបរដោយឈ្មោះយ៉ត សុកាន់យ៉ា ធ្វើដំណើរក្នុងទិសដៅពីទិសខាងលិចទិសខាងកើត។លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-2367 ដឹកអេតចាយ មិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីខាងកើតទៅខាងលិចក្នុងទិសដៅ(ផ្ទុយគ្នា)បណ្ដាលឱ្យរថយន្តបុកម៉ូតូ ពេញទំហឹងធ្វើឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់នៅនឹងកន្លែង។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យអកុសលបានស្លាប់បាត់បង់ជីវិតម្នាក់ទៀត។ ដោយឡែកអ្នកបើកបររថយន្តទុករថយន្តចោលហើយគេចខ្លួនបាត់។
សពជនរងគ្រោះទាំង០៣នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងយានយន្តទាំង២គ្រឿងត្រូវនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ យកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ ដោយ÷វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print