រដ្ឋ Victoria ប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ​១៩​ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

ការឆ្លងរាលដាលកូវីដ​១៩ ជាលើកទីពីរនៅក្នុងរដ្ឋ​Victoria ប្រទេសអូស្ត្រាលី មិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយទេ​ ហើយនៅថ្ងៃទី​២២ខែកក្កដានេះ​មានអ្នកឆ្លងថ្មីកើនឡើងជាប្រវត្តិសាស្ត្រ។
ស្ថានភាព​នាពេលនេះ​រដ្ឋាភិបាល រដ្ឋ Victoria អាចនឹងបន្តបិទទ្វាររយៈពេលយូរ​​ក្រោយពេលរកឃើញមានករណីឆ្លងច្រើន​មិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លងកូវីដ​១៩ ថ្មីនៅរដ្ឋVictoria មានរហូតដល់ទៅ ៤៨៤ នាក់​។
តាមតួលេខរបស់ AFP បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ​១៩ នៅប្រទេសអូស្ត្រាលីមានសរុបកើនឡើងដល់ទៅ ​១២ ៤០០ នាក់ និងស្លាប់​១២០នាក់ ។ អភិបាលរដ្ឋVictoria លោក Daniel Andrew បានលើកឡើងថា ចំនួនអ្នកឆ្លងថ្មីក្នុងរដ្ឋនេះ មានដល់ទៅ​484 នាក់ និងស្លាប់​២នាក់​ក្នុងរយៈពេល​២៤ម៉ោង​​។ ចំណែក អ្នកឆ្លងសរុប​ក្នុងរដ្ឋនេះមាន​ ដល់ទៅ 3400​ នាក់។
មន្ត្រីក្នុងរដ្ឋ Victoria ​បានខិតខំ គ្រប់គ្រងសម្បុកកូវីដ​១៩ នៅទីក្រុង Melbourne ​ដែលជាទីក្រុងមានពលរដ្ឋ ដល់ទៅ​៥លាននាក់ ។ ពលរដ្ឋនៅទីក្រុងនេះត្រូវបានស្នើឲ្យពាក់ម៉ាស់ ពេលធ្វើដំណើរនៅទីសាធារណៈ ចាប់ពីយប់ថ្ងៃទី​២២ខែកក្កដានេះ​។ ចំណែកនៅទូទាំងប្រទេសវិញ ក្នុងរយៈពេល​២៤ម៉ោងមានករណីឆ្លង​ ដល់ទៅ​៥០២នាក់​ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ទៅ12.704 ​នាក់ និងស្លាប់​១២៨នាក់ផងដែរ​៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print