ឃាត់ខ្លួនបានហើយ! ស្រ្តីដែលមានរហស្សនាមដៃរហ័ស ជំនាញបន្លំលួចគ្រឿងអលង្ការ នៅក្នុងផ្សារសាមគ្គីក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ស្រ្តីជនជាតិវៀតណាមម្នាក់ ដែលមានរហស្សនាមដៃរហ័ស ជំនាញបន្លំលួចគ្រឿងអលង្ការ បានឆ្លងដែនមកពីខេត្តសៀមរាម ចុងក្រោយជាប់ខ្នោះដៃនគរបាលស្រុកក្រគរ បន្ទាប់ពីធ្វើសកម្មភាពប្ដូរដែកយកមាសសុទ្ធ១តម្លឹងមិនបានសម្រេច ក៏ត្រូវបានម្ចាស់អាជីវកលក់មាស ក្របួចជាប់យកប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់

ករណីឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចតូបលក់មាសប្ដូរប្រាក់ ក្នុងផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

មន្រ្តីនគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ ៥៤ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ជាអ្នកជំនាញដើរលួចឆ្លងដែនមកខេត្តសៀមរាប បច្ចុប្បន្នមកស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប នៃឃុំកំពង់លួងស្រុកក្រគរ ខេត្តពោធិ៍សាត់

នគរបាលស្រុកក្រគរបន្តថា ការឃាត់ខ្លួនស្រ្តីជាជនសង្ស័យរូបនេះ បន្ទាប់ពីមានការជួយធ្វើអន្តរាគមទាន់ពេលរបស់អាជីវកលក់មាសប្ដូរប្រាក់ឈ្មោះ ឡេង គឹមហេង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

មន្រ្តីនគរបាលស្រុក បន្តទៀតថា ម្ចាស់អាជីវក បានសហការប្រាប់មកសមត្ថកិច្ចភ្លាមៗ ដោយមុនដំបូងស្រ្តីសង្ស័យ បានយកខ្សែកទម្ងន់១តំម្លឹងមកប្ដូរម៉ូត រួចឲ្យសួរបន្តោងខ្សែកទម្ងន់២ជីទៀត ខណៈនោះខ្លួនមានការសង្ស័យយកខ្សែកមើលក្រឡៃសោះ រួចក៏ក្របួច.កអាវប្រគល់សមត្ថកិច្ចនគរបាលតែម្ដង

បច្ចុប្បន្ន ស្រ្តីជនជាតិវៀតណាមជាជនសង្ស័យកំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដោយ៖បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print