ម្ដាយរវល់ទៅទិញបបរ មកវិញឃើញកូនដួលផ្កាប់មុខក្នុងទឹកប្រឡាយស្លាប់បាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ហេតុការណ៍ភ្ញាក់ផ្អើលមួត បានកើតឡើង បន្ទាប់ពីម្តាយប្រទះឃើញសាកសពកូនប្រុសដួលផ្កាប់មុខក្នុងទឹកប្រឡាយបណ្ដាលឲ្យឈ្លក់ទឹកស្លាប់ សង្ស័យជំងឺស្កន្ទជ្រូករើឡើង

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចប្រឡាយទឹកផ្នែកខាងមុខផ្ទះចម្ងាយប្រមាណ៤០ម៉ែត្រ ស្ថិតនៅក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់

តាមសម្តីនគរបាលស្រុកក្រគរ បានប្រាប់ថា សពជនរងគ្រោះឈ្មោះ ញ៉ែម ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារស្រ្តីមេមាយជាម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ

មន្រ្តីនគរបាលស្រុកបន្តថា យោងតាមការបំភ្លឺស្រ្តីជាម្ដាយឈ្មោះ អ៊ុក សុផាត អាយុ ៧៦ឆ្នាំ បានបញ្ជាក់ថា គាត់មានកូនប្រុសស្រីចំនួន ៦នាក់កូនប្រុសរងគ្រោះរបស់គាត់នេះ គេមានជំងឺស្កន្ទជ្រូកតាំងពីអាយុ ១២ឆ្នាំមកម្លេះ ហើយនៅថ្ងៃកើតហេតុគាត់បានទៅទិញបបរ ដើម្បីឲ្យកូនប្រុសរងគ្រោះ ពេលត្រឡប់មកដល់ផ្ទះអត់ឃើញកូន ក៏ដើររកស្រាប់តែប្រទះឃើញដួលផ្កាប់មុខក្នុងទឹកប្រឡាយ ភ្លាមនោះគាត់ក៏ចុះទៅទាញកូនប្រុសឡើង ស្រាប់តែដាច់ខ្យល់ស្លាប់ទៅហើយ

ប្រភពដដែលបន្តទៀតថា ករណីខាងលើនេះសមត្ថកិច្ចជំនាញបានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាត ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយ៖បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print