ថៃរក្សាស្ថានភាពអាសន្នក្នុងប្រទេសបន្ថែមមួយខែទៀត

ចែករំលែក៖

នៅថ្ងៃទី​២២ខែកក្កដា មជ្ឈមណ្ឌលគ្រប់គ្រង ការឆ្លងរាលដាលកូវីដ​១៩​ ថៃ ​(CCSA) បានប្រកាសថា​ ថៃនឹងបន្ត រក្សាស្ថានភាពអាសន្ន បន្ថែម​១ខែទៀត រហូតដល់ថ្ងៃទី​៣១ខែសីហា​​។ ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន​ត្រូវបញ្ចប់នៅចុងខែកក្កដា ។
អ្នកនាំពាក្យ (CCSA) លោក Taweesilp Visanuyothin បានបញ្ជាក់ថា ការបន្តពន្យាពេលគ្រាមានអាសន្ន​នៅទូទាំងប្រទេស គឺជារឿងចាំបាច់បំផុត​ដោយសារតែការឆ្លងរាលដាល​នៃវីរុសកូវីដ​១៩ កើនឡើងខ្ពស់នៅលើពិភពលោក​។ ជាមួយគ្នានេះដែរ ថៃក៏បានអនុញ្ញាតឲ្យជនបរទេស​ចូលក្នុងប្រទេសថៃ វិញ ដែលជាហេតុអាចធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ​១៩ នៅថៃកើនឡើងវិញ។
ច្បាប់គ្រាមានអាសន្នថៃ គឺបានផ្តល់សិទ្ធ ដល់​នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចារអាចសម្រេចគោលនយោបាយ​ចាំបាច់ ដើម្បីរារាំង ការឆ្លងរាលដាល​កូវីដ​១៩​។​ ច្បាប់គ្រាមានអាសន្នគឺអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអាចប្រើប្រាស់ ទាំងកម្លាំងទាហាន ប៉ូលិស​ ក្នុងពេលចាំបាច់បំផុត ដើម្បីផលប្រយោជន៍ប្រទេសជាតិ។
នៅថ្ងៃទី​២២ខែកក្កដានេះដែរ ថៃ បានអនុញ្ញាតឲ្យ ជនបរទេស មានសិទ្ធ ចូលក្នុងទឹកដីថៃ ​ប៉ុន្តែសំដៅទៅលើ​ក្រុមអ្នកជំនួញ​ ក្រុមអ្នកឯកទេស ​ក្រុមមន្ត្រីការបរទេស និងសុខាភិបាល​ជាដើម ប៉ុន្តែក៏ត្រូវ​នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ផងដែរ​។
ជាមួយគ្នានេះដែរ ថៃមានគម្រោង ឲ្យពលករបរទេសប្រមាណ​៧០ពាន់នាក់ ​មកពីប្រទេសជិតខាង​ចូលទៅក្នុងប្រទេសថៃវិញ​។ ភាគច្រើន ពលករបរទេស ធ្វើការក្នុងវិស័យ សំណង់ ឧស្សាហកម្ម និងនេសាទ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print