ខេត្តព្រះសីហនុ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា៖ លោករដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ វឌ្ឍនភាពការងារនៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះ នៅសាលាដំបូងខេត្តព្រះសីហនុ និងបានជួបសំណេះសំណាលជាមួយលោក-លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញា ក្រទ្បាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានទាំងអស់ ដែលកំពុងបម្រើការនៅសាលាដំបូងខេត្តព្រះសីហនុ ។
សូមជម្រាបថា៖ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសតែងតាំងប្រធានសាលាដំបូងថ្មីខេត្តព្រះសីហនុ, លោក កោ វណ្ឌី ជំនួសលោក សុខ កល្យាណ ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់មុខតំណែងថ្មីប្រធានសាលាដំបូងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា៖ លោក កោ វណ្ឌី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោក សុខ កល្យាណ ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ៕
ដោយ៖ សិលា