ភ្នំពេញ៖ បើយោងតាមសៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសត្វ ក្ងោកជាបក្សីមាឌធំ មានសម្រស់ដ៏ស្រស់ស្អាតនៅលើផែនដី។
គេឃើញមានវត្តមានក្ងោករស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ការពារធម្មជាតិ។
អម្បូរសត្វក្ងោកបៃតង ជាប្រភេទសត្វកម្រមួយប្រភេទ កំពុងទទួលការគម្រាមកំហែងដល់ពូជពង្សនៅភពផែនដី។
ក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។
ក្ងោក តែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ៕
...
ដោយ៖ សិលា