រដ្ឋបាលស្រុកកែវសីមាបំភ្លឺជុំវិញការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ បង្កឲ្យតៃកុងរថយន្តល្មើសច្បាប់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តមណ្ឌលគីរី: នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកកែវសីមាបានចេញលិខិតបំភ្លឺជុំវិញការចុះប្រតិបត្តិការ បង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ទៅលើក្រុមបក្សពួករកសុីដឹកជញ្ជូនឈើល្មើសច្បាប់យ៉ាងសកម្មដោយមិនខ្លាច
ឬកោតញញើតសមត្ថកិច្ចនិងមន្ត្រីជំនាញបន្តិចណាសោះ ទើបធ្វើឲ្យមានការបង្ក្រាប ប្រដេញដោយកម្លាំងសមត្ថកិច្ចជំនាញនឹងអាជ្ញាធរស្រុក ដឹកនាំដោយលោកហឿន សុខណា ទៅលើក្រុមឈ្មួញឈ្មោះលាប បណ្តាលឱ្យរងបួសធ្ងន់ក្រោយពីធ្វើសកម្មភាពរារាំងសមត្ថកិច្ច និងគេចវេះពីការបង្ក្រាបដែលធ្វើឲ្យ រថយន្តសមត្ថកិច្ច និងរថយន្តក្រុមដឹកជញ្ចូនផលអនុផលព្រៃឈើខុសច្បាប់បុកគ្នាគាបជាប់និងកាងរថយន្តសមត្ថកិច្ច ហើយអ្នកបើកបររថយន្តដឹកឈើរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ៈ៤៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ជុំវិញការបំភ្លឺរបស់រដ្ឋបាលសាលាស្រុកកែវសីមា បានបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើដែលអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សាយថា រថយន្តលោកហឿន សុខណា អភិបាលរងស្រុក និងជាលេខាធិការនៃលេខាធិការដ្ឋានគណ:បញ្ចាការឯកភាពស្រុក បានដឹកនាំក្រុមការងារចុះបង្ក្រាបនៅចំណុចខាងលើថាជាគ្រោះថ្នាក់ចរាចរណ៍ ហើយថាជារថយន្តសមត្ថកិច្ចជាអ្នកបើកបំបុករថយន្តដឹកឈើល្មើសច្បាប់ សូមលោកលោកស្រី និងសាធារណជនកុំយល់ច្រឡំ។

នេះជាសកម្មភាពក្រុមការងារគណ:បញ្ចាការឯកភាពស្រុក ដឹកនាំសមត្ថកិច្ចចម្រុះចុះបង្ក្រាបក្រុមឈ្មួញរកស៉ីល្មើសច្បាប់ ខាងលើ ធ្វើសកម្មភាពបើករថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកឈើសុគ្រំ៣ដុំ បើកបំបុករថយន្តសមត្ថកិច្ចបម្រុងរត់គេច តែចៃដន្យតៃកុងរថយន្តល្មើសច្បាប់គាបជាប់នឹងកាងរថយន្តសមត្ថកិច្ចទៅមុខមិនរួចទើបធ្វើឱ្យសមត្ថកិច្ចបង្ក្រាបបានរថយន្តកាមរីឆ្លាមដឹកបទល្មើសឈើអត់ស្លាកលេខខាងលើ។

នៅថ្ងៃខែដដែលសមត្ថកិច្ចបានឈានដល់ការឆែកឆេរបង្ក្រាបនិងរឹបអូសឈើចំនួន៣៤ដុំ ក្នុងនោះឈើសុក្រំ២៨ដុំ ឈើគគីរ៦ដុំនៅក្រោយផ្ទះឈ្មោះណាង តៃស្រ៊ាន ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី លោកអាង សុគន្ធ នៅចំណុចកើតហេតុ។ បច្ចុប្បន្នត្រូវបានប្រគល់ឈើនិងរថយន្តម៉ាកកាមរីឆ្លាមពណ៌ទឹកប្រាក់គ្មានស្លាកលេខ ជូនរដ្ឋបាលព្រៃឈើស្រុកកែវសីមា រក្សាទុកនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយមាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print