ហេតុតែខឹងឪពុកក្មេកស្រវឹងស្រាយក​ កណ្តៀវរករឿងពេក​ យកទឹកអាស៊ីតជះលេីរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កូនប្រសាចិត្តសឿងមួយរូបបានយកទឹកអាស៊ីតជះលេីឪពុកក្មេក​ បណ្តាលអោយ​របួសធ្ងន់​ធ្ងរ​ ដោយសារ​ តែខឹងជនរងគ្រោះ​ស្រវឹង​ស្រាម្តងៗកាន់កណ្ដៀវដងវែងទៅរករឿងខ្លួន​ ។

យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ ករណី​នេះ​កេីតឡេីង​នៅថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០​នាទី ត្រង់​ចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។

បន្ទាប់ពីកេីតករណីហិង្សានេះ​ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាន​នគរបាលស្រុកមេមត់ ចុះឃាត់ខ្លួនជនសង្ស័យ ដែលមានចេតនាយកទឹកអាស៊ី ជះទៅលើជនរងគ្រោះ​ ជាឪពុកក្មេកបណ្ដាលឱ្យរងរបួសធ្ងន់ ។

ជនរងគ្រោះ​ ជាឪពុកក្មេក ឈ្មោះ​ អំ សាន អាយុ៥៥ឆ្នាំ រីឯ​ជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ ។ អ្នកទាំងពីរនាក់មានទីលំនៅ​ភូមិ-ឃុំ កើតហេតុខាងលើ។

ជនសង្ស័យសារភាពថា​ ខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដ​មែន ក្នុងខណៈពេលឪពុកក្មេកស្រវឹង​ស្រា កាន់កណ្ដៀវដងវែងទៅរករឿងខ្លួន ។

ក្រោយ​ធ្វើ​កំណត់ហេតុ​ចប់​ ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕​ ដោយ​៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print