កាលពីយប់ថ្ងៃទី២៣ខែកក្កដាឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដឹកមនុស្ស៥នាក់ បានជួបគ្រោះថ្នាក់ធ្លាក់ ក្នុងពេលទើបតែចាប់ផ្តើមហោះហើរនៅ ទីតាំងយោធាតំបន់ភាគខាងជើងហ្វីលីពីន។
តាមសារព័ត៌មាន THX នៅថ្ងៃទី២៤ខែកក្កដា បានផ្សាយថា កម្លាំងទាហានទ័ពអាកាសហ្វីលីពីនបានប្រកាសថា ឧទ្ធម្ភាគចក្រ UH-1D Huey ជារបស់កងពលឧទ្ធម្ភាគចក្រ យុទ្ធសាស្ត្រ លេខ២០៥ ស្ថិតនៅក្នុងជួកម្លាំងទាហានប្រយុទ្ធរបស់ប្រទេសនេះ ។ ហេតុការណ៍គ្រោះថ្នាក់ កើនឡើតនៅវេលាម៉ោង ១៩ ម៉ោង ស្ថិតនៅក្នុងទីតាំងទាហានអាកាស Cauayan ក្នុងខេត្ត Isabela ។ កម្លាំងទាហានអាកាសហ្វីលីពីន កំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់។
ក្រសួងអាកាសចរណ៍ស៊ីវីល ហ្វីលីពីនបានបញ្ជាក់ថា មានមនុស្សនៅលើយន្តហោះ៥នាក់ ពេលជួបគ្រោះថ្នាក់ ហើយអ្នកដំណើរទាំង៥នាក់រួមមាន ដែលជាក្រុមអាកាសយានិកទាំងអស់។
នៅពេលនេះគឺមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យធ្លាក់នៅឡើយទេ តាមការសន្និដ្ឋានអាចបណ្តាលមកពីអាកាសធាតុមិនអំណោយផល៕
ដោយ៖ ធី រីណា