ភ្នំពេញ ៖ មានរោងចក្រកាត់ដេរសំលៀបបំពាក់មួយកន្លែងក្រុមហ៊ុន គួយ តាយហ័រ សេងសីន ហ្វេងជីង (ខេមបូឌា)ហ្គាមេន ស្ថិតជាប់ផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានឆ្លងចរន្តភ្លេីងឆេះកន្លែងប៊ីតុងវុិចខ្ចប់ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់កម្មករកម្មការនីកំពុងធ្វេីការ មកជួយគ្នាយកទឹក និងបំពង់ពន្លត់អគ្គីភ័យជាច្រេីនមកបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង កាលពីវលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នះ ។
បេីតាមសម្ដីកម្មករកម្មការនីរោងចក្រខាងលេីបានប្រាប់ឲ្យដឹងថា នៅពេលកេីតហេតុ ពួកគាត់កំពុងតែធ្វេីការសុខៗ ស្រាប់តែមានផ្សែងហ៊ុយជាខ្លាំងចេញពីឃ្លាំងប៊ីតុង (កន្លែងវុិចខ្ចប់) ភ្លាមៗនោះពួកគាត់បាននាំគ្នាចេញមកក្រៅ ខ្លះដងទឹក ខ្លះតទយោទឹកតូចៗ និងបំពង់ពន្លត់អគ្គីភ័យជាច្រេីនបំពង់ដេីម្បីបាញ់ពន្លត់ ។
ក្នុងស្ថានភាពនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ផងដែរ ហេីយមន្ត្រីជំនាញពន្លត់អគ្គីភ័យក៏បានចេញរថយន្តបង្កអគ្គីភ័យជាច្រេីនចុះមកដល់កន្លែងកេីតហេតុដេីម្បីជួយបាញ់ពន្លត់ តែខណះមកដល់កន្លែងកេីតហេតុ ត្រូវបានក្រុមកម្មករកម្មការនីសហការគ្នាបាញ់រលត់ទៅវិញជាស្ថាពរទៅហេីយ ដោយខូចខាតសម្ភារៈប្រហែល៥% និងមិនមានអ្នករងរបួសនោះឡេីយ ។
ក្រោយមក សមត្ថកិច្ចបានធ្វេីរបាយការណ៍ទុកជូនថ្នាក់លេី និងឲ្យក្រុមរថយន្តពន្លត់អគ្គីភ័យត្រឡប់ទៅគោលដៅវិញរៀងៗខ្លូន៕ ដោយ៖ ភារ៉ា ដង្កោ