ព្រលឹងចេញស៊ីព្រលិត! ! ធ្លាក់ដុំថ្មពីអាគារសំណង់ចាស់ ចំរថយន្តមួយគ្រឿង​ គ្មានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារចាស់ រស់ទាំងភិតភ័យខណ:មានដុំថ្មធ្លាក់ពីលើដំបូលអគារ ចំរថយន្តម៉ាកព្រូស មួយគ្រឿង​ តែមិនមានមនុស្សរងរបួសនោះទេ ។
ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងកម្ពុជាក្រោម នៅចំណុចស្តុបBS សំណង់អគារចាស់ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីម្នាក់បានបើក រថយន្តម៉ាកព្រូស មួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ2BD.8348មកឈប់នៅក្រោមអគារខាងលើ ខណៈនោះមិនដឹង យ៉ាងមិចទេទើបបានជាគេឃើញ ធ្លាក់ដុំថ្មមកដល់ដី បណ្ដោយអោយត្រូវអោយត្រូវរថយន្តខាងលើត្រូវនិងកញ្ចក់ខាងមុខនៅជាប់តែមង្ត តែមិនមានមនុស្សរងរបួសនោះទេ ។
ចំពោះករណីនេះដែរ គេសង្កេតឃើញថាបន្ទាប់ពីមានព័ត៌មានថាបាក់ដុំថ្មធា្លក់ ពីលើអគាបែបនេះក្រុមមន្ដ្រីបានប្រញាប់ប្រញាល់ចុះទៅពីនិត្យភ្លាមៗផងដែរ។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print