ភ្នំពេញ៖ ក្រោមព្រះរាជហឫទ័យអាណិតស្រលាញ់ និងទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តជាកូនចៅក្រីក្ររបស់ព្រះអង្គដែលកំពុងទទួលរងនូវភាពខ្វះខាត ហេីយកំពុងស្នើសុំជំនួយពីសប្បុរសជនដេីម្បីបំពេញសេចក្ដីត្រូវការរបស់អង្គការផងនោះ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ ដុល្លារអាមេរិក អង្ករចំនួន ១តោន ម៉ាសចំនួន ៥០០ ជូនដល់លោកស្រី នួន ភីមាន ស្ថាបនិកអង្គការលេីកស្ទួយប្រជាពលរដ្ឋ ស្ទឹងមានជ័យ (People improvement organization-PIO) ។
ព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម នេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែក និងបម្រើជាឧត្តមប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌របស់អង្គការ ៕
ដោយ៖ សិលា