ជិះម៉ូតូបុកកម្មការនីដើរឆ្លងផ្លូវដួលត្រូវរថយន្តបើកមកពីក្រោយបុកបន្ថែមរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់និងកម្មការនី២នាក់ទៀតរងរបួសស្រាលខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូនិងរថយន្ត។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៦នៅចំណុចមុខវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅលើផ្លូវសហព័ន្ធរុស្សីភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថា អ្នកបើកម៉ូតូបង្ករមានឈ្មោះ អ៑ុន វិរះ ភេទប្រុសអាយុ២០ឆ្នាំមុខរបរធ្វើពាងលក់ស្នាក់នៅភូមិ៧សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ(របួសធ្ងន់)។ចំណែកកម្មការនីទាំង២នាក់ដើរឆ្លងផ្លូវទី១ឈ្មោះ ឈឹម នីម អាយុ៣៤ឆ្នាំមុខរបរ

កម្មការនីរោងចក្រស្នាក់នៅភូមិCPCសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិតាតៃឃុំយ៉ែយ៉ងស្រុកត្រាំកក់ខេត្តតាកែវរវួសធ្ងន់។ទី២ឈ្មោះមន ថេត អាយុ៣៨ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅភូមិCPCសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិចុងឃុំសំបូរស្រុកបាធាយខេត្តកំពង់ចាមរបួសស្រាល។ចំណែកអ្នកបើករថយន្តឈ្មោះ រ័ត្ន ដា អាយុ២៥ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅសង្កាត់បឹងកក់២ខណ្ឌទួលគោក ស្រុកកំណើត ខេត្តកំពង់ចាម។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុបានឃើញយុវជនម្នាក់(អ្នកបង្ករ)បើកម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1BI-2898ម្នាក់ឯងក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុក៍មានកម្មការនី២នាក់ដើរឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែម៉ូតូខាងលើមកបុកទាំងកំរោលបណ្តាលអោយនារីទាំង២នោះដួលបោកក្បាលនិងផ្លូវរបួសធ្ងន់ស្រាល។ ចំណែកអ្នកបើកបរម៉ូតូខាងលើក៍ដួលអូសទាំងម៉ូតូនិងអ្នកបើកជាង១០ម៉ែត្រទៅបោកផ្ទុបនិងរថយន្តមួយគ្រឿងម៉ាកម៉ាសស្តារពណ៌ទឹកប្រាក់ពាក់ស្លាកលេខ នគរបាល2-7009 ដែលបើកមកពីក្រោយស្របគ្នាបណ្តាលអោយរងរបួសធ្ងន់ខ្លួនឯង។

ក្រោយកើតហេតុអ្នករបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចុះមកវាស់វែងយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕

IMG-20160130-WA0000 (1)

IMG-20160130-WA0001 (1)

IMG-20160130-WA0002

...

ដោយ៖ តុង សីហា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print