សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) នៅថ្ងៃទី២៦ ខែកក្កដា បានផ្សាយថាទីក្រុងព្យុងយ៉ាងមានករណីឆ្លងកូវីដ១៩ជាលើកដំបូងនៅក្នុងប្រទេសនេះ។ ខណៈពិភពលោកមានអ្នកឆ្លង ដល់ទៅ ជាង១៦លាននាក់ហើយ។
សារព័ត៌មាន(KCNA)បានផ្សាយថា កាលពីថ្ងៃទី២៥ខែកក្កដា មេដឹកនាំ គីម ជុងអ៊ុន បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងគណបក្សពលករកូរ៉េខាងជើង ដើម្បីពិភាក្សា ពី ហេតុការណ៍អាសន្នកើតឡើងនៅទីក្រុង Kaesong។
កន្លងមក សារព័ត៌មានRodong Sinmun របសកូរ៉េខាងជើង បានផ្សាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើឲ្យតាមដាននិងទប់ស្កាត់ ការឆ្លងរាលដាលកូវីដ១៩ចូលពីក្រៅប្រទេស។ ជាមួយគ្នានេះដែរកូរ៉េខាងជើង ក៏បានប្រកាសថា ប្រទេសនេះកំពុងស្រាវជ្រាវផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ផងដែរ។
ចាប់តាំងពី ការឆ្លងរាលដាកកូវីដ១៩ នៅជុំវិញពិភពលោក ពីដើមឆ្នាំ២០២០មក កូរ៉េខាងជើង មិនមានករណីឆ្លងកូវីដ១៩ឡើយ រហូតមកទល់ពេលនេះ ទើបប្រកាសមានករណីឆ្លងជាលើកដំបូង បញ្ចប់ជាប្រទេសមិនមានអ្នកឆ្លងកូវីដ១៩លើពិភពលោក៕ ដោយធីរីណា
រូបថតៈរ៉យទ័រ