ក្រុមអ្នកឯកទេសស្រាវជ្រាវ មកពីមជ្ឈមណ្ឌលស្រាវជ្រាវ វីរុសនៅទីក្រុងវូសហាន បានទាមទារឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សុំទោសជាសាធារណៈដោយសារតែលោកត្រាំបាន លើកឡើងដោយគ្មានភស្តុតាងថា វីរុសកូវីដ១៩ លេចចេញពីមន្ទីរពិសោធន៍
វូហាន។ សារព័ត៌មានSouth China Morning Post កាលពីថ្ងៃទី២៥ខែកក្កដាបានផ្សាយថា លោកស្រី Shi Zhengli ប្រធានក្រុមអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលស្រាវជ្រាវវីរុសនៅទីក្រុងវូងហាន បានទាមទារឲ្យប្រធានាធិបតីដូណាល់ ត្រាំ សុំទោសដែលបាន ចោទប្រកាន់គ្មានភស្តុតាងថា វីរុសកូវីដ១៩ បែកធ្លាយចេញពីមជ្ឈមណ្ឌលនេះ។
លោកស្រី Shi Zhengli បាននិយាយទៅកាន់ទស្សនាវដ្តី Science ថា ការចោទប្រកាន់ថាវីរុសចេញពីបន្ទប់ពិសោធនៅវូហាន ដូចការលើកឡើងរបស់ លោកត្រាំ និងមន្ត្រីអាមេរិក គឺជារឿងមិមានការពិតឡើយ។ លោកស្រីបានបន្តទៀតថា « សំដីរបស់លោកត្រាំថា វីរុសកូវីដ១៩ បែកធ្លាយចេញពីមន្ទីរពិសោធ របស់យើងខ្ញុំគឺផ្ទុយពីការពិតទាំងស្រុង »។ លោកស្រី Shi Zhengli បន្តទៀតថា«ការចោទប្រកាន់របស់អាមេរិកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការស្រាវជ្រាវ ក៏ដូចជាការរស់នៅរបស់យើងខ្ញុំ។ លោកត្រាំ បានជំពាក់យើងខ្ញុំនៅពាក្យសុំទោសជាសាធារណៈ»។
ការទាមទារឲ្យលោកត្រាំ សុំទោសកើតឡើងចំពេលដែល ទំនាក់ទំនងអាមេរិកនិងចិនកាន់តែតានតឹង ក្រោយអាមេរិកបិទស្ថានកុងស៊ុនរបស់ចិន ហើយចិនក៏បានបិទស្ថានកុងស៊ុលរបស់អាមេរិកវិញផងដែរ៕