ក្រោយមានករណីសង្ស័យ COVID-19 ចូលពីកូរ៉េខាងត្បូង កូរ៉េខាងជើង ប្រកាសអាសន្នខ្ពស់បំផុត

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយនៅថ្ងៃទី២៦ ខែកក្កដា កូរ៉េខាងជើង បានដាក់ចេញកម្រិត ប្រុងប្រយ័ត្នខ្ពស់បំផុត និង អនុវត្តប្រព័ន្ធភាពអាសន្នអតិបរមា ក្រោយមានករណី សង្ស័យជំងឺ COVID-19 លើជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រឡប់ពីកូរ៉េខាងត្បូងវិញ។  

 បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអោយដឹងទៀតថា ទីក្រុង Kaesong ទីដែលរកឃើញករណី សង្ស័យត្រូវបានបិទហើយ អ្នកពាក់ព័ន្ធទាំងអស់ស្ថិតក្រោមការត្រួតពិនិត្យ យ៉ាងតឹងរ៉ឹង។ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំបន្ទាន់ សមាជិកការិយាល័យនយោបាយ បក្សពលករកូរ៉េ។ ទីភ្នាក់ងារព័ត៌មាននេះ មិនបានបញ្ជាក់ កាលបរិច្ឆេទប្រជុំឡើយ តែជាធម្មតាសកម្មភាព របស់មេដឹកនាំកំពូលកូរ៉េខាងជើង តែងត្រូវបានផ្សព្វផ្សាយនៅថ្ងៃបន្ទាប់។ កិច្ចប្រជុំនេះធ្វើឡើងក្រោយ ការសេចក្ដីរាយការណ៍ករណីសង្ស័យជំងឺ COVID-19 លើជនជាតិកូរ៉េខាងជើង ដែលរត់ចូលពីកូរ៉េខាងត្បូង។ 

បើតាម KCNA បុរសកូរ៉េខាងជើង បានឆ្លងព្រំដែន អន្តរកូរ៉េ ដ៏គ្រោះថ្នាក់ នៅថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីរត់ភៀសខ្លួនអស់បីឆ្នាំ។ ប៉ុន្តែនៅកូរ៉េខាងត្បូងវិញ គេ មិនឃើញ ការរាយការណ៍ ពីករណីឆ្លងដែននេះឡើយ។ រូបគេមាន អាការសង្ស័យ ក្រោយការត្រួតពិនិត្យប្រព័ន្ធដង្ហើម និង ឈាម បង្ហាញពីលទ្ធផល មិន ច្បាស់ ដែលអាចចាត់ទុកជាករណីសង្ស័យ COVID-19 ។ 

« ដើម្បីដោះស្រាយបញ្ហា បច្ចុប្បន្ន លោក គីម បានប្រកាស ភាពអាសន្ន នៅតំបន់ពាក់ព័ន្ធ និង បញ្ជាក់ពីជំហររបស់ គណៈ មជ្ឈិមបក្សក្នុងការ ដំឡើងកម្រិតអាសន្ន ប្រឆាំងជំងឺឆ្លង ទៅជា ប្រព័ន្ធ ភាពអាសន្ន អតិបរមា និង ដាក់ចេញ ប្រព័ន្ធ ប្រុងប្រយ័ត្ន កម្រិត ខ្ពស់បំផុត ។ » នេះ បើតាម ការផ្សាយ របស់ KCNA ដែល បន្ថែមថា Kaesong ត្រូវបានបិទហើយ អ្នកដែលមាន ទំនាក់ទំនង ជាមួយករណីសង្ស័យ ត្រូវស្ថិតក្រោម ការស៊ើបអង្កេត ដាក់នៅដោយឡែក និង ស្ថិតក្រោមការតាមដានសុខាភិបាល ។ 

KCNA ផ្សាយថាកិច្ចប្រជុំ ការិយាល័យនយោបាយបានអនុម័ត ការប្រកាសអាសន្នខ្ពស់បំផុត ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានហៅ ករណីនេះជាស្ថានការណ៍ដ៏សំខាន់ បើទោះជា កូរ៉េខាងជើង បានអនុវត្តវិធានការ ដ៏ខ្លាំងក្លាអស់រយៈពេល ៦ ខែ ទៅហើយក្ដី ។ លោក គីម ក៏បានបញ្ជាឲ្យមន្ត្រីចាត់វិធានការ បន្ថែមទៀត នៅទីក្រុង Kaesong ឲ្យបានរហ័សសំដៅទប់ស្កាត់ការឆ្លង រាលដាល ជំងឺផ្លូវដង្ហើមមួយនេះ ។  

ខណៈកូរ៉េខាងជើង អះអាងថា ខ្លួនមិនមាន ករណីឆ្លងសូម្បី តែមួយ នៅពេលដែល កូរ៉េខាងត្បូង ចិន និង រុស្ស៊ី មាន ការឆ្លង រាប់ម៉ឺន នោះ ការសង្ស័យនៅតែមានថា COVID-19 បានឆ្លងនៅរដ្ឋ កុម្មុយនីស្តមួយនេះហើយ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print