៥ចំណុចដែលឪពុកម្ដាយត្រូវធ្វើនៅពេលឆ្កែខាំកូន

ចែករំលែក៖

ការដែលឆ្កែអាចមកខាំកូនរបស់អ្នកនោះ ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយដែរ។ ដូច្នេះ​ឪពុកម្ដាយទាំងឡាយគួរយល់ដឹងអំពីវិធីដោះស្រាយ លើ​បញ្ហា​នេះ​បាន​លឿន​នោះ វា​ក៏​អាចជួយ​ឲ្យ​កូន​កាន់​តែមាន​សុវត្ថិភាព​ដែរ​ក្រោយពី​មាន​របួស​។
​ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ ដែល​ឪពុកម្តាយ​គួរតែ​ធ្វើ​ក្រោយពី​ដឹងថា​កូន​ត្រូវ​ឆ្កែ​ខាំ​ហើយ​៖

១-សួរម្ចាស់ឆ្កែថា ឆ្កែ​របស់ខ្លួន​មាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ហើយ​ឬ​នៅ​

២-​ឆាប់​យក​សាប៊ូ និង​ទឹក​មក​លាង​លើ​មុខរបួស​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​

៣-អាចទាក់ទងទៅគ្រូពេទ្យជំនាញខាងរោគកុមា​រថា អាកា​រៈរ​បស់​កូន​ត្រូវការ​ការព្យាបាល​បន្ថែម ឬ​អត់​?

៤-បើសិនជាកូនត្រូវឆ្កែខាំខ្លាំង ចូរ​ទាក់ទង​ទៅ​ឡានពេទ្យ​ដើម្បី​ព្យាបាល​បន្ទាន់​

៥-​បើសិនជា​អាច ចូរ​ស្វែងយល់ថា ពេលណា​ដែល​កូន​ចាក់​ថ្នាំ​ការពារ​ជំងឺ​តេតាណូស​ចុងក្រោយ​គេ​បង្អោះ ប្រវត្តិ​នៃ​ការចាក់​វ៉ាក់សាំង​ដល់​ឆ្កែ និង​ប្រវត្តិ​ផ្សេងៗ​ទាក់ទង​នឹងត្រូវ​ឆ្កែ​ខាំ​ពី​ពេលមុនៗ​ឬ​អត់៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print