លោក ស សុខា អញ្ជើញពិនិត្យមើលការសាងសង់អគារសិក្សាសាលាបឋមសិក្សា សម្តេច ជា ស៊ីម

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការជួសជុល កែលម្អ និងសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សា សម្តេច ជា ស៊ីម បាត់ដំបង ដែលបាន និងកំពុងតែដំណើរការសាងសង់។

លោកមានប្រសាន៍ថា៖ ការសាងសង់អគារថ្មី និងជួសជុលកែលម្អអគារសិក្សាខ្លះនៅសាលាបឋមសិក្សា សម្តេច ជា ស៊ីម នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីកែលម្អសោភ័ណភាពអគារសិក្សា និងបំពេញតម្រូវការចាំបាច់ របស់សិស្សានុសិស្ស ដែលត្រូវចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់ ត្រូវការអគារសិក្សាបន្ថែម។

សូមបញ្ជាក់ថា ចំពោះការសាងសង់ និងជួសជុលកែលម្អអគារសិក្សានៅសាលាបឋមសិក្សា សម្តេច ជា ស៊ីម គឺជាការផ្តួចផ្តើមឡើងដោយខ្ញុំ និងក្រុមការងារ ព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាពីសំណាក់សប្បុរសជននានា ដោយពុំប្រើប្រាស់ថវិការដ្ឋឡើយ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ស សុខា ថ្លែងថា៖ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូល រួមឧបត្ថម្ភការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា សម្តេច ជា ស៊ីម ។ លោកក៏សូមគោរពជូនពរ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print