កងរាជអាវុធហត្ថខេត្តសៀមរាបចុះបង្ក្រាបចាប់បានជនល្មើស២នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន​

ចែករំលែក៖

ខេត្តសៀមរាប៖​ ដោយមានការបញ្ជាដ៏ហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជងាវុធហត្ថលើផ្ទៃប្រទេសស្ដីពីការបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងរាជធានីខេត្ត ទើបកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ប៉ោយ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថសៀមរាប ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អភិបាលខេត្ត​ចុះបង្ក្រាបនិងចាប់បានជនល្មើស២នាក់ប្ដីប្រពន្ធ ពីបទជួញដូរនិងប្រើប្រាសគ្រឿងញៀន នៅចំនុច ភូមិព្រៃថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប កាលពីម៉ោង១២យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១។

ជនល្មើសឈ្មោះ សឿត យ៉ុន អាយុ៣២ឆ្នាំ ជាប្ដី មុខរបរជាកម្មករ និងប្រពន្ធឈ្មោះ ឃ្លាំង វ៉ុន អាយុ២៤ឆ្នាំ​ មុខរបរជាមេផ្ទះ រស់នៅភូមិ ព្រៃថ្មី សង្កាត់ទឹកវឹល  ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងនោះសមត្ថកិច្ចរឹបអូសដកហូតបានម្សៅគ្រើមពណ៍សរថ្លា ម៉ាទឹកកក ចំនួន ១៧កញ្ចប់ ទំងន់ ៤,៨ក្រាម  ថ្នាំគ្រាប់ចំនួន៤៦គ្រាប់ បន្ទាប់មកសមត្ថកិច្ចកសាងសំណុំរឿងរួចនិងបញ្ចូនជនល្មើស​ទាំង២នាក់ ទៅតុលាការនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ដើម្បីចាត់វិធានការតាមច្បាប់ ៕

IMG-20160130-WA0022

IMG-20160130-WA0021

IMG-20160130-WA0023

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print