បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ បន្តកើតឡើងនៅអាមេរិក

ចែករំលែក៖

ក្រុមបាតុករនៅទីក្រុង Seattle នៅថ្ងៃទី​២៥ខែកក្កដា (ពេលវេលាអាមេរិក) បន្តធ្វើបាតុកម្ម ហើយគប់ដបទឹក ដុំថ្ម …ទៅលើកម្លាំងសន្តិសុខ​​ មិនតែប៉ុណ្ណោះ ក៏មាន ការដុតបំផ្លាញ រថយន្ត និងការដ្ឋានសំណង់។ កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស​៤៥នាក់ ដែលបង្កហិង្សា​ រារាំងក្រុមសមត្ថកិច្ចបំពេញការងារ។​ ​
តាមការលើកឡើងរបស់មន្ត្រីសន្តិសុខនៅក្នុងតំបន់​ ភាគច្រើនកម្លាំងប៉ូលិស ទើបតែចូលធ្វើការវិញ ក្រោយមានរឿងរ៉ាវពាក់ព័ន្ធការរើសអើងជាតិសាសន៍។ ប៉ូលិសជាច្រើនរូបក៏បានរងរបួសនៅក្នុង ហេតុការវាយប្រហារពីបាតុករផងដែរ។
ទីក្រុង Seattle ក្លាយទៅជាទីតាំង បាតុកម្ម​ប្រឆាំងការរើសអើងជាតិសាសន៍ ដែលស្មុគ​ស្មាញបំផុតនៅអាមេរិក​​ អំពើហិង្សាជាប្រព័ន្ធ​ បានកើតឡើងរវាងក្រុមជនជាតិស្បែកខ្មៅនិងកម្លាំងសន្តិសុខក្រោយការស្លាប់ បុរសស្បែកខ្មៅ​George Floyd។
ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាស​ន៍ជាមួយ បណ្តាញព័ត៌មាន​Fox News ថា​ លោកនឹងបញ្ជូនកម្លាំង ទាហាន​៧៥ពាន់នាក់ទៅកាន់បណ្តារដ្ឋ របស់អាមេរិក ទប់ការ អំពើហិង្សាកើតឡើង​។
ជាមួយគ្នានេះដែរ នៅក្នុងរដ្ឋតិចសាស មានបាតុករម្នាក់

រងការបាញ់សម្លាប់ ពេលព្យាយាមចូលទៅក្បែររថយន្តមួយគ្រឿង ហើយអ្នកបើកបរក៏បានផ្ទុះអាវុធតែម្តង។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ១០ យប់ថ្ងៃទី ២៥ខែកក្កដា (ម៉ោងនៅអាមេរិក) ស្ថិតនៅតំបន់ Austin រដ្ឋតិចសាស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print